(ភ្នំពេញ)៖ ឱកាសកាន់តែចំណេញ និងទទួលបានសម្ភារៈដែលមានគុណភាពខ្ពស់ ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ ៧០% ពី វីងម៉ល (Wingmall) ចំពោះសម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន សម្ភារៈអេឡិចត្រូនិច កុំព្យូទ័រ គ្រឿងទេស ភេសជ្ជៈ និងចំណីអាហារ ពីក្រុមហ៊ុន និងហាងល្បីៗជាច្រើនចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ តែប៉ុណ្ណោះ។

អតិថិជននឹងទទួលបានការបញ្ជុះតម្លៃរហូតដល់ ៧០% សម្រាប់បញ្ជាទិញនៅក្នុង Wingmall សម្រាប់ការទិញសម្ភារៈអេឡិចត្រូនិច មានការធានាគុណភាព ពីហាង 12 Leap Phone Shop (7 Makara) ដែលមាននូវសម្ភារៈអេឡិចត្រូនិចប្រើប្រាស់ប្រចាំថ្ងៃដូចជា ទូរស័ព្ទដៃ នាឡិកាដៃវៃឆ្លាត ម៉ាស៊ីនត្រជាក់ខ្នាតតូច និងឧបករណ៍អេឡិចត្រូនិចទំនើបទាន់សម័យជាច្រើនមុខផ្សេងទៀត។

សម្រាប់អតិថិជនដែលត្រូវការសម្ភារៈបន្ទប់គេងដូចជា៖ ខ្នើយកើយ ខ្នើយឱប ខ្នើយសុខភាព ព្រមទាំងសម្ភារៈប្រើប្រាស់ក្នុងបន្ទប់គេងជាច្រើនផ្សេងទៀតនោះ គឺអាចស្វែងរកបាននៅហាងលក់សម្ភារៈបន្ទប់គេង RS Resident ដែលមានគុណភាពខ្ពស់ និងតម្លៃកាន់តែពិសេសជាមួយការបញ្ចុះតម្លៃរហូតដល់ ៦០%។

ការបញ្ចុះតម្លៃរហូតដល់ ៦០% នេះ ក៏មាននៅផ្សារទំនើប អ៊ីអន (Aeon Supermarket)ដែលមានលក់នូវសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងទេស និងចំណីអាហារ យ៉ាងច្រើនសំបូរបែប ដែលឆ្លើយតបនឹងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់អតិថិជន។

ក្រៅពីនេះអតិថិជន ក៏អាចរីករាយជាមួយរីករាយជាមួយការបញ្ចុះតម្លៃរហូតដល់ ៥០% ពីហាង និងក្រុមហ៊ុនជាដៃគូរបស់ Wingmall ដូចជាហាង Bear Cambodia មានលក់សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ហាង ISmart ដែលមានលក់ឧបករណ៍សុវត្ថិភាពគេហដ្ឋាន ហាង PTC Computer ដែលមានលក់កុំព្យូទ័រគ្រប់ ក្រុមហ៊ុន Uni Dry ដែលមានសម្ភារៈប្រើប្រាស់សម្រាប់ទារក ហាងលក់ភេសជ្ជៈ Texas Beer Wine ដែលមានលក់ភេសជ្ជៈដែលមានរស់ជាតិឆ្ងាញ់នាំចូលពីបរទេសផងដែរ។

ការបញ្ចុះតម្លៃពិសេសនេះ មានតែនៅក្នុងអេប វីងម៉ល (Wingmall App)ប៉ុណ្ណោះ។ អតិថិជនអាចស្វែងរកព័ត៌មានបន្ថែមអំពីការបញ្ចុះតម្លៃ ដោយចុចលើដំណរមួយនេះ ចុចទីនេះ៕