(ភ្នំពេញ)៖ ខណៈព្រះរាជពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក កំពុងតែខិតជិតមកដល់ សម្រាប់បងប្អូនទាំងអស់ដែលអញ្ជើញធ្វើដំណើរកម្សាន្តមកកាន់រាជធានីភ្នំពេញ ដើម្បីចូលរួមទស្សនានិងអបអរពិធីបុណ្យ​អុំទូកនេះ និងកាន់តែពិសេសទទួលបានបទពិសោធន៍ស្នាក់នៅជាមួយសណ្ឋាគារដ៏ប្រណីតលំដាប់ផ្កាយប្រាំអន្តរជាតិ​ មានទីតាំងស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ដែលមានចម្ងាយដើរជិតបំផុតពីព្រះបរមរាជវាំង​ និងទន្លេមេគង្គ។

ក្នុងឱកាសព្រះរាជពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក សណ្ឋាគារ​ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានផ្តល់ជូនតម្លៃពិសេស សម្រាប់ការស្នាក់នៅត្រឹមតែ ១៦៩+++ដុល្លារប៉ុណ្ណោះក្នុងមួយយប់​ និងរួមបញ្ចូលប័ណ្ណទឹកប្រាក់ ១០០ដុល្លារ សម្រាប់ប្រើប្រាស់លើសេវាកម្មអាហារនិងភេសជ្ជៈ ក្នុងអំឡុងពេលស្នាក់នៅក្នុងសណ្ឋាគារ។ រួមទាំងអត្ថប្រយោជន៍បន្ថែមជាច្រើនទៀតដូចជា៖ បង់ថ្លៃម៉ាស្សា១នាក់ នឹងទទួលបាន១នាក់បន្ថែមឥគិតថ្លៃនៅ Jivapita Spa, ទទួលបានការបញ្ចុះតម្លៃ១០% នៅផ្សារទំនើប ជីប​ ម៉ុង ២៧១​ មេហ្គាម៉ល​ ទៅលើម៉ាកយីហោល្បីៗដូចជា Paul Smith, Karl Lagerfeld, Love Moschino & Wavera។​

ការផ្តល់ជូននេះមានសុពលភាពសម្រាប់ការស្នាក់នៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ពិតជារំភើបនិងត្រៀមខ្លួនរួជាស្រេចក្នុងការស្វាគមន៍ភ្ញៀវទាំងអស់មកកាន់សណ្ឋាគារដ៏ប្រណីត ស្នាក់នៅប្រកបដោផាសុកភាព៕

សូមទំនាក់ទំនងកក់បន្ទប់ តាមរយៈលេខទូរសព្ទ៖ 023 600 1234 / [email protected] 
ឬតាមរយះ Facebook:​ https://www.facebook.com/hyattregencyphnompenh