(ភ្នំពេញ)៖ ក្រុមហ៊ុន Mora BNPL ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះកិច្ចព្រមព្រៀងភាពជាដៃគូអាជីវកម្មជាមួយនឹងក្រុមហ៊ុន Tenbox ដើម្បីសម្រួលលំហូរសាច់ប្រាក់ដល់ម្ចាស់អាជីវកម្ម តាមការទូទាត់លើថ្នាលឌីជីថលដែលហៅថា ទិញឥលូវ បង់លុយតាមក្រោយ (Buy Now Pay Later) ។

តាមរយៈភាពជាដៃគូនេះ Mora និង Tenbox បានបង្កើតនូវមធ្យោបាយទូទាត់ និងសម្រួលលំហូរសាច់ប្រាក់ដល់អាជីវកម្មដូចជា ភោជនីយដ្ឋាន ហាងកាហ្វេ និងហាងលក់ទំនិញនានា ដែលម្ចាស់់អាជីវកម្មអាចធ្វើការបញ្ជាទិញតាមរយៈថ្នាលអាជីវកម្ម របស់ Tenbox ហើយជ្រើសរើសថ្នាលទូទាត់របស់ Mora ដើម្បីអាចធ្វើការបង់ប្រាក់ជាតំណាក់កាលដល់ទៅ ៩០ថ្ងៃ ឬស្មើនឹង៣ខែ។
Mora គឺជាឈ្មោះថ្នាលឌីជីថល ទិញឥលូវ បង់លុយតាមក្រោយ ដែលបានបង្កើតឡើងដោយក្រុមហ៊ុន Mora BNPL ក្រោមកិច្ចសហការក្នុងការផ្តល់ហិរញ្ញប្បទានពីស្ថាប័ន គ្រឹះស្ថានមីក្រូហិរញវត្ថុ អេ អឹម ខេ និងធនាគារ ហ្វីលីព ដើម្បីសម្រួលលក្ខខណ្ឌ លំហូរសាច់ប្រាក់ដល់អតិថិជន និងម្ចាស់អាជីវកម្មក្នុងការទិញទំនិញនានាពីហាងដៃគូ និងថ្នាលអាជីវកម្មនានាបែបឌីជីថល។

Tenbox គឺជាវេទិកាទិញលក់ រវាងអ្នកផ្គត់ផ្គង់ទំនិញបោះដុំដូចជា សិប្បកម្ម អ្នកផលិត អ្នកនាំចូលនានា ជាមួយនឹងម្ចាស់ អាជីវកម្មដូចជា ភោជនីយដ្ឋាន ហាងកាហ្វេ ហាងម៉ាត ការិយាល័យនានា ដែលអាចធ្វើការបញ្ជាទិញរាយ ក្នុងតម្លៃបោះដុំ មានទំនិញ ជាង100,000មុខ ក្នុងអេប Tenbox តែមួយ។

ក្រោមកិច្ចសហការ១នេះ ស្ថាបន័ទាំង២សង្ឃឹមថាម្ចាស់អាជីវកម្មនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនទាំងប្រាក់ចំណេញ និងការគ្រប់គ្រងលំហូរសាច់ប្រាក់ដោយមានប្រសិទ្ធភាព និងតម្លាភាពតាមរយៈបច្ចេកវិទ្យាសម័យឌីជីថល។

សម្រាប់លោកអ្នកដែលជាម្ចាស់អាជីវកម្ម ឬហាង ដែលចង់ភ្ជាប់ជាដៃគូពាណិជកម្មជាមួយនឹង Moraនិង Tenbox អាចធ្វើការទំនាក់ទំនងតាមលេខទូរសព្ទ័ខាងក្រោម៖
លេខទំនាក់ទំនងក្រុមហ៊ុន Mora ០៩៦ ៤៥៤ ១៨២១ ឬអ៊ីម៉េល [email protected]
លេខទំនាក់ទំនងក្រុមហ៊ុន Wave Asia (Tenbox) ០១០ ៩៨១ ០០១ ឬអ៊ីម៉េល [email protected]