(ភ្នំពេញ)៖ ក្រុមហ៊ុន Ezecom ជាផ្នែកមួយនៃក្រុមហ៊ុន Royal Group បានប្តេជ្ញាលើកកម្ពស់ការអភិវឌ្ឍផ្នែកឌីជីថលនៅកម្ពុជា តាមរយៈកម្មវិធីបច្ចេកវិទ្យា ដោយបានចូលរួមឧបត្ថម្ភគាំទ្រកម្មវិធី Tech, Anime, and Game (TAG) ដែលបានប្រព្រឹត្តនៅផ្សារទំនើប Olympia ចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៥ ខែវិច្ឆិកា ២០២៣។

កម្មវិធីដែលមានការរួមបញ្ចូលគ្នាដ៏អស្ចារ្យនៃបច្ចេកវិទ្យា គំនូរចីវចល និង ហ្គេម មានអ្នកចូលរួមប្រមាណជាង ១០.០០០ នាក់ ។ នេះគឺជាឱកាសដ៏សំខាន់មួយ នៅក្នុងការចូលរួមលើកកម្ពស់វិស័យឌីជីថលនៅកម្ពុជា។

ក្រុមហ៊ុន Ezecom គ្រោងនឹងជំរុញដល់ការអភិវឌ្ឍផ្នែកឌីជីថល នៅប្រទេសកម្ពុជាស្របពេលដែលកម្មវិធី The Mobile Legends: Bang Bang Cambodia (MPL-KH) ត្រលប់មកវិញ រួមទាំង MPL-KH Spring Split ឆ្នាំ ២០២៣ ដោយក្រុមហ៊ុនផ្តោតលើការផ្តល់សេវាអ៊ិនធឺណិតដ៏រលូន។ តាមការស្ទង់មតិឆ្នាំ ២០២១ ដោយ Standard Insights បានបង្ហាញថា វិស័យហ្គេម និងកីឡាអេឡិចត្រូនិកកំពុងមានការរីកចម្រើននៅកម្ពុជា ដែលមានអ្នកលេងប្រហែល ២ លាននាក់នៅទូទាំងប្រទេស។ Mobile Legends: Bang Bang មានអ្នកប្រើប្រាស់ជាង ១០០ លាននាក់ជាប្រចាំខែ និងមានវត្តមាននៅក្នុងប្រទេសជាង ៨០ ហើយវាត្រូវបានរៀបចំឡើង ដើម្បីប្រមូលផ្តុំជាសហគមន៍ តាមរយៈធ្វើការងារជាក្រុម និងយុទ្ធសាស្ត្រ ដែលធ្វើឱ្យ Ezecom ក្លាយជាតួអង្គដ៏សំខាន់ក្នុងការរីកចម្រើនផ្នែកបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន និងអគ្គនាយកប្រតិបត្តិក្រុមហ៊ុន Ezecom បានពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនទៅលើការរីកចម្រើនផ្នែកឌីជីថលដោយមានប្រសាសន៍ថា ៖ «ការទទួលយកបច្ចេកវិទ្យាឌីជីថល គឺជាការបើកដើម្បីទទួលយក គុណប្រយោជន៍ ឱកាសថ្មីៗ ហើយតាមរយៈការគាំទ្រកម្មវិធីនេះ បានបង្ហាញឱ្យឃើញពីការត្រៀមខ្លួនយ៉ាងរួចរាល់របស់យើងក្នុងការជំរុញកំណើននៃការអភិវឌ្ឍន៍ផ្នែកឌីជីថល»

លោក លន់ សាម៉ីឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា(EFC) បានមានប្រសាសន៍ថា៖ «កីឡាអេឡិចត្រូនិកគឺជាកីឡា ៤.០ ដែលកំពុងមានការគាំទ្រយ៉ាងច្រើន។ ការរីកចម្រើនខាងបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស ធ្វើឱ្យកិច្ចសហការរវាងភាគីពាក់ព័ន្ធពិតជាមានសារៈសំខាន់ណាស់ ដូចនេះ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា តែម្នាក់ឯងមិនអាចសម្រេចជោគជ័យបានទេ។ យើងត្រូវការមន្ត្រី កីឡាករ អ្នកបច្ចេកទេស ភ្នាក់ងាសារព័ត៌មាន និងអ្នកពាក់ព័ន្ធជាច្រើនទៀតរួបរួមគ្នា។ កម្ពុជាបានបង្ហាញវត្តមានជាសាកលរបស់ខ្លួនដោយធ្វើជាម្ចាស់ផ្ទះ SEAGAME ដោយទទួលបានមេដាយមាសចំនួន ៣ និងបានរៀបចំការប្រកួត MSC ដ៏ជោគជ័យ ។ យើងអាចធ្វើបាន! សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនឯកជនដែលគាំទ្រកីឡាអេឡិចត្រូនិក។ សូមបន្តការគាំទ្រ ដើម្បីជួយផ្សព្វផ្សាយបន្ថែមទៀត!»

ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធអ៊ិនធឺណិត៖ Ezecom បានរៀបចំតំឡើងហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតទាំងអស់ដោយធានាថាគ្រប់ទីកន្លៃងក្នុងព្រឹត្តិការណ៍ TAG ទទួលបានការតភ្ជាប់សេវាអ៊ិនធឺណិតបានល្អប្រសើរ។ រាប់ចាប់តាំងពីហ្គេម PC, ហ្គេម រហូតដល់ការផ្គត់ផ្គង់អ៊ិនធឺណិតដល់អ្នកចូលរួមទាំងអស់ និងផ្តល់ជូនអ៊ិនធឺណិតដល់ស្តង់ក្រុមហ៊ុននានាក្នុងព្រឹត្តិការណ៍ TAG ទាំងមូល។ Ezecom ធានាថាបទពិសោធន៍ឌីជីថលរបស់អ្នកមិនមានការរំខាន ដើរដោយរលូន។

ការផ្សាយចេញ លើអ៊ិនធឺណិត៖ អ្វីដែលកាន់តែអស្ចារ្យនោះគឺ Ezecom បានផ្គត់ផ្គង់អ៊ិនធឺណិតដែលអាចឱ្យកម្មវិធីទាំងមូលអាចផ្សាយចេញទៅទូទាំងប្រទេសតាមបណ្តាញសង្គម ដែលទាំងនេះបានធ្វើអោយការលេងហ្គេម មានស្តង់ដារ ហើយក៏បានបង្ហាញអោយយើងទាំងអស់គ្នាស្គាល់ពីអ៊ិនធឺណិតល្បឿនលឿនរបស់ Ezecom។

បទពិសោធន៍អ៊ិនធឹណិតជាមួយបច្ចេកវិទ្យាថ្មី៖ ស្តង់ Ezecom បានក្លាយជាកន្លែងពោរពេញដោយការច្នៃប្រឌិត បច្ចេកវិទ្យាថ្មីៗ ដែលអ្នកចូលរួមអាចមកសាកល្បងធ្វើតេស្តអ៊ិនធឺណិតនិងទទួលបានបទពិសោធន៍អ៊ិនធឺណិតល្បឿនលឿនបំផុតជាមួយ Ezecom។ បច្ចេកវិទ្យា ខ្សែកាបិ៍អុបទិកដល់គ្រប់បន្ទប់ (FTTR) ទំហំរហូតដល់ 1GB និង ឧបករណ៍ IoT បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន​ក្នុងបច្ចេកវិទ្យាទំនើបៗ។​

​Ezecom មានកម្មវីធីសប្បាយៗនៅស្តង់ ​ដើម្បីអញ្ជើញ ភ្ញៀវឱ្យចូលរួមដោយផ្តល់ជូននូវសកម្មភាពកម្សាន្តផ្សេងៗដែលមិនត្រឹមតែបង្ហាញពីល្បឿនអ៊ិនធឺណិតរបស់ Ezecom ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះបទពិសោធន៍អតិថិជន និងការកម្សាន្តផងដែរ។

​ទន្ទឹមគ្នានេះដើម្បីជំរុញអោយអតិថិជនទាំងអស់អាចទទួលបានបទពិសោធន៍អ៊ិនធឺណិតដ៏ល្អបែបនេះ Ezecom ក៏បានផ្តល់ជូននូវការប្រូម៉ូសិនពិសេសសម្រាប់តែអ្នកចូលរួមកម្មវិធីនេះតែប៉ុណ្ណោះ ជាមួយនឹងការថែមកាដូពិសេសមួយទៀតនោះគឺ ពេជ្រក្នុងហ្គេមដែលមានតម្លៃ ១ ០០០ ដើម្បីបង្កើនបទពិសោធន៍ការលេងហ្គេមកម្សាន្តរបស់អ្នក និងមានឱកាសឈ្នះពីការចាប់រង្វាន់ជាច្រើនទៀតផង។ ការប្តេជ្ញាចិត្តនេះ លើសពីការឧបត្ថម្ភទៅទៀត នេះគឺជាសក្ខីភាពក្នុងការចូលរួមរៀបចំឌីជីថលនៅកម្ពុជា។

ជាការពិតណាស់ ការឧបត្ថម្ភរបស់ក្រុមហ៊ុន Ezecom កាលពីនៅក្នុងព្រឹត្តិការណ៍ SEAGAME និង ASEAN PARA GAME ឆ្នាំ ២០២៣ គឺជាការប្តេជ្ញាចិត្តដ៏សំខាន់មួយក្នុងការចូលរួមអភិវឌ្ឍវិស័យកីឡានៅកម្ពុជា។ ហើយនេះក៏ជាសញ្ញាណដ៏មានទំនុកចិត្តរបស់ក្រុមហ៊ុន ក្នុងការជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស និងអនាគតរបស់ខ្លួន។

អគ្គនាយិកាក្រុមហ៊ុន Ezecom លោកស្រី Yuni Lee Heathcote បានមានប្រសាសន៍ថា៖ «ការប្តេជ្ញាចិត្តរបស់យើង គឺផ្តោតលើការច្នៃប្រឌិតថ្មីក្នុងវិស័យឌីជីថល ដែលស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាលឆ្ពោះ ទៅរកសេដ្ឋកិច្ចឌីជីថល ហើយកម្ពុជាទើបទទួលបានការទទួលស្គាល់ជាអន្តរជាតិ ក្នុងកីឡាអេឡិចត្រូនិក រួមទាំងការឈ្នះពានរង្វាន់ក្នុង SEAGAME។ នេះជាសក្ខីភាព បញ្ជាក់ពីការត្រៀមខ្លួន រួចរាល់ជាស្រេចរបស់កម្ពុជា ក្នុងការចូលរួមលេងកីឡាអេឡិចត្រូនិកនៅកម្រិតពិភពលោក»

លោកស្រី​មានប្រសាសបន៍បន្ថែមទៀតថា៖ «Ezecom វិនិយោគលើធនធានមនុស្ស ហើយពួកយើងមកពីកន្លែង និងមជ្ឈដ្ឋានខុសៗគ្នា តែពួកយើងមានគោលដៅមួយរួមគ្នាគឺ ការធ្វើឱ្យ​ Ezecom ក្លាយជាក្រុមហ៊ុនឌីជីថលដ៏ជោគជ័យ ដែលលើសពីក្រុមហ៊ុនតភ្ជាប់អ៊ិនធឺណិតធម្មតា»

តាមទស្សនៈរបស់អ្នករៀបចំកម្មវិធី TAG លោកស្រី ហាក់ សំបូរ នាយកប្រតិបត្តិ TEAM2 បានមានប្រសាសន៍ថា៖ ​Ezecom គឺជាក្រុមហ៊ុនអ៊ិនធឺណិតឈានមុខគេនៅកម្ពុជា ដែលបានជួយកម្មវិធី TAG ដោយផ្គត់ផ្គង់សេវាអ៊ិនធឺណិតដ៏មានទំនុកចិត្តខ្ពស់។ វត្តមានរបស់ Ezecom បានធ្វើឱ្យកម្មវិធីទាំងមូលដើរដោយរលូន ដោយ​អាចរៀបចំការប្រកួតនានាដូចជា ហ្គេម PC, Mobile និងសកម្មភាពផ្សេងច្រើនទៀតទទួលបានជោគជ័យ។ ការផ្គត់ផ្គង់អ៊ិនធឺណិតរបស់ Ezecom មិនត្រឹមតែសម្រាប់កម្មវិធីនោះទេ ស្តង់ក្រុមហ៊ុនផ្សេងៗទៀត និងអ្នកចូលរួមទាំងអស់ក៏បានទទួលបទពិសោធន៍អ៊ិនធឺណិតល្បឿនលឿននេះផងដែរ។

លោកស្រីបន្ថែមថា «យើងខ្ញុំសូមអរគុណដល់ Ezecom សម្រាប់ការគាំទ្រ ហើយសង្ឃឹមថាយើងនៅតែអាចទទួលបានការគាំទ្រដ៏ល្អបែបនេះ នៅកម្មវិធីក្រោយៗទៀត។ ក្នុងបរិបទឌីជីថលនៅកម្ពុជា Ezecom មិនមែនត្រឹមតែជាអ្នកឧបត្ថម្ភប៉ុណ្ណោះទេ​ Ezecom គឺជាអ្នកផ្តត់ផ្គង់អ៊ិនធឺណិតល្បឿនលឿនឈានមុខគេ។ លោកអ្នកអាចទទួលបានបទពិសោធន៍ក្នុងដំណើរឌីជីថលដែលមានទាំង ល្បឿនលឿន ការតភ្ជាប់ដ៏រលូន ជាមួយនឹងបច្ចេកវិទ្យាខ្ពស់»

សម្រាប់លោកអ្នកដែលមិនទាន់ បានចុះឈ្មោះប្រើសេវាអ៊ីនធឺណិតរបស់ក្រុមហ៊ុន Ezecom លោកអ្នកអាចចាប់យកឱកាសនេះ ដើម្បីទទួលបានបទពិសោធន៍អ៊ីនធឺណិតលឿនបំផុតដោយទាក់ទងមកថ្ងៃនេះ។

ស្វែងយល់បន្ថែមពីការប្រូម៉ូសិនផ្សេងទៀត ដោយទាក់ទងមកលេខ 085 888 181 ឬ ចុះឈ្មោះនៅលីងនេះ! (https://sl.ezecom.com.kh/EZExTAG)