(តូរីន)៖ កីឡាករវាយកូនបាល់ទោល Novak Djokovic បានបន្តកាន់កាប់តំណែងលេខ១ ពិភពលោកប្រចាំឆ្នាំ២០២៣ ដដែលនៃកម្រិត ATP នៅពេលយកឈ្នះគូប្រជែង Holger Rune សម្រាប់ ១ប្រកួតចុងក្រោយនារាត្រីថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា។

នេះមានន័យថា បុរសសញ្ជាតិស៊ែប៊ី វ័យ ៣៦ឆ្នាំខាងលើនេះ បន្តឈរនៅកំពូលតារាងចំណាត់ថ្នាក់ពិភពលោក ក្នុងកំណត់ត្រាលើកទី៨ របស់ខ្លួន ក្រោយយកឈ្នះ Holger Rune នៅជុំឯផ្តាច់ព្រ័ត្រ ATP នាទីក្រុង Turin ប្រទេសអ៊ីតាលី។

យ៉ាងនេះក្តី Djokovic អតីតជើងឯកពានក្នុងកម្រិត Grand Slam ២៤លើក ក៏បានយកឈ្នះ Dane នៅថ្ងៃបើកឆាក ពូល Green Group តាមរយៈលទ្ធផលពិន្ទុ ៧-៦ (៧-៤) ៦-៧ (១-៧ និង ៦-៣ មុនពេលទទួលបានជ័យជម្នះក្នុងថ្ងៃបិទបញ្ចប់រដូវកាលក្នុងកម្មវិធីនេះកាលពីរាត្រីថ្ងៃអាទិត្យ។

តាមរយៈលទ្ធផលដ៏គាប់ប្រសើរនេះដែរ បានធ្វើឲ្យ Djokivic បង្កើនកំណត់ត្រាឈ្នះ ១៩ប្រកួតជាប់ៗគ្នាទៀតផង ដែលឈ្នះពានក្នុងកម្រិត Grand Slam ចំនួន ៣លើក ប្រចាំឆ្នាំ២០២៣ នេះដែរ ក្លាយជាកីឡាករដំបូងគេ ដែលឈ្នះពានធំក្នុងឆ្នាំតែមួយច្រើនជាងគេដែរ៕