(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ខាងមុខនេះ ធនាគារ ស្ថាបនាសហការជាមួយនិស្សិតប្លាស្ទិក ក្នុងការៀបចំ កម្មវិធីសម្អាតទីក្រុងដើម្បីបរិស្ថានស្អាត។

តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ តែងតែបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ស្ថាបនា ចំពោះនិរន្តរភាព ការទទួលខុសត្រូវលើបរិស្ថាន ការយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងការថែរក្សាបរិស្ថានក្នុងប្រទេសកម្ពុជា៕