(ភ្នំពេញ)៖ ការប្រកួតជុំទី២ នៃលីគកំពូលខេមបូឌានព្រីមៀរលីគ Cambodian Premier League រដូវកាលនេះ ដែលជាការប៉ះគ្នារវាងក្រុមភ្នំពេញក្រោន និងក្រុមព្រះខ័នរាជស្វាយរៀង ហ្វូតបលក្លិប ឯ.ក ត្រូវបានសម្រេចផ្លាស់ប្តូរកាលបរិច្ឆេទប្រកួតមកធ្វើឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកានេះវិញ ខណៈដំបូងគ្រោងធ្វើឡើងនៅថ្ងៃទី២៦ ខែដដែលនេះ, នេះបើតាមលិខិតរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគបានចេញនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

បច្ចុប្បន្នក្រុមព្រះខ័នរាជស្វាយរៀង កំពុងនាំមុខគេលើកំពូលតារាង រកបាន ៣០ពិន្ទុលេងមិនដែលចាញ់ចំណោម ១០ប្រកួតមកនេះ ហើយក្រុមភ្នំពេញក្រោនឈរលេខ២ រកបាន ២២ពិន្ទុបណ្តោះអាសន្ន៕