(ភ្នំពេញ)៖ មជ្ឈមណ្ឌលភាសា  Aii និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) មានសេចក្តីសោមនស្សស្វាគមន៍កម្មវិធី Open House Day នៅសាខាច្បារអំពៅនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨៖០០ នាទីព្រឹកតទៅ។ សូមគោរពអញ្ជើញសិស្សានុសិស្ស និងអ្នកអាណាព្យាបាល ចូលរួមក្នុងព្រឹត្តិការណ៍នេះ និងទស្សនាអគារ និងបរិវេណសាលាដែលបានរចនាឡើងសម្រាប់អ្នកសិក្សាជំនាន់ថ្មីក្នុងសតវត្សរ៍ទី២១។

ព្រឹត្តិការណ៍Open House Day នេះមានសកម្មភាពជាច្រើនដូចជា៖ ទទួលបានអាហារូបករណ៍រហូតដល់ ៤០% ពីAii និងអាហារូបករណ៍ ១០% ពីAIS ចូលរៀនសាកល្បង ទទួលបានការប្រឹក្សាដោយឥតគិតថ្លៃសម្រាប់ការសិក្សានៅក្រៅប្រទេសពីSOGO ចូលរួមពង្រឹងក្នុងការអានសៀវភៅជាមួយនឹងការគូររូបរចនាផ្សេងៗ កីឡាសម្រាប់កុមារ ស្វែងយល់ពីកម្មវិធីសិក្សាថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ ជំនាញផ្សេងៗជាច្រើនទៀត និងទទួលបានកាដូពិសេសៗពី Aii និងAIS។ សិស្សានុសិស្ស និងអ្នកអាណាព្យាបាលដែលចូលរួម អាចស្វែងយល់ពីការប្តេជ្ញាចិត្តរបស់ Aii និងAIS ក្នុងការការអប់រំជូនសិស្សានុសិស្សដើម្បីពង្រឹងសមត្ថភាពនាពេលអនាគត និងការប្រកួតប្រជែងក្នុងសកលភាវូបនីយកម្ម។

ព្រឹត្តិការណ៍ នេះ នឹង ចាប់ ផ្តើម នៅ ម៉ោង ៨៖០០ នាទីព្រឹក រហូតដល់ម៉ោង ៥៖០០ នាទីរសៀល ដែលរៀបចំជាពិសេស សម្រាប់ អ្នក រស់នៅ តំបន់ ច្បារអំពៅ។ អ្នកចូលរៀនសាកល្បងថ្នាក់ភាសាអង់គ្លេសជាភាសាទីពីរ ភាសាចិនជាភាសាទីពីរ និងភាសាថៃជាភាសាទីពីរ។ លើសពីនេះ សិស្សានុសិស្ស និងអ្នកអាណាព្យាបាលអាចទទួលបានការប្រឹក្សាដោយឥតគិតថ្លៃសម្រាប់ការសិក្សានៅសហរដ្ឋអាមេរិក។

ក្នុងនាមជាស្ថាប័នអប់រំឈានមុខគេនៅប្រទេសកម្ពុជា Aii និង AIS ប្តេជ្ញាផ្តល់ការអប់រំប្រកបដោយគុណភាពជូនប្រជាជនកម្ពុជា។ សាខាច្បារអំពៅ គឺជាសាខាទី ២០ របស់មជ្ឈមណ្ឌលភាសា Aii និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តអស់រយៈពេលជាង១៨ឆ្នាំ ក្នុងការផ្តល់នូវការអប់រំប្រកបដោយគុណភាពដល់ប្រជាជនកម្ពុជាចូលរួមក្នុងការពង្រឹងគុណភាពជីវិត និងលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ។ សម្រាប់ឆ្នាំ២០២៣ Aii និងAIS បានអប់រំសិស្សានុសិស្សប្រមាណជាង ២០,០០០នាក់ នៅទូទាំងប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានលម្អិតអំពី Aii និង AIS ច្បារអំពៅ សូមចូលមើលគេហទំព័រផ្លូវការ ៖ www.chbarampov.aii.edu.kh (http://www.chbarampov.aii.edu.kh/) និង https://cap.ais.edu.kh/។  អ្នកអាចទាក់ទងមជ្ឈមណ្ឌលភាសា Aii និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) តាមរយៈទូរសព្ទលេខ 012 908 487 ឬ 016 678 229 ឬទាក់ទងតាមរយៈអ៉ីម៉ែល [email protected]