(ភ្នំពេញ)៖ សហគ្រាសធុនតូច និងមធ្យម គឺជាកត្តាជំរុញកំណើនសេដ្ឋកិច្ចយ៉ាងសំខាន់។ ឥណទានអាជីវកម្ម KBank SME Loan បង្ហាញវត្តមានថ្មី ពីអត្ថប្រយោជន៍នៃការប្រាក់ថេរពេញមួយរយៈពេលកិច្ចសន្យាជាមួយនឹងប្រូម៉ូសិនទទួលបានប្រាក់ត្រឡប់វិញ ១,២០០ដុល្លារ ការប្រាក់ 8.5% ក្នុងមួយឆ្នាំ។

បើតាមលោក រិទ្ធិវុទ្ធ វឌ្ឍនាឆៃ អគ្គនាយកនៃសាខាធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត (ភ្នំពេញ) បានឱ្យដឹងថា «យោងតាមរបាយការណ៍ស្តីពីទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជា ប្រទេស នេះ ត្រូវ បាន ព្យាករណ៍ថានឹងកើនឡើងក្នុងរង្វង់ពី 5.5% ទៅដល់ 5.8% នៅឆ្នាំ២០២៣ ហើយនឹងបន្តពង្រីកប្រកបដោយសក្កានុពលនៅឆ្នាំ២០២៤ ដែលភាគច្រើនជំរុញជាចម្បងដោយវិស័យទេសចរណ៍ និងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។ នៅក្រោមកាលៈទេសៈទាំងនេះ ប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យមទំនងជាទទួលបានបទពិសោធន៍ប្រតិបត្តិការដ៏រឹងមាំ»

ហេតុនេះ ធនាគារ KBank សម្រេចបង្កើតឥណទាន សហគ្រាសធុនតូច និងមធ្យមដើម្បីផ្តល់កម្ចីដល់អាជីវកម្មខ្នាតតូចសម្រាប់ពង្រីដើមទុន ក៏ដូចជាពង្រីកអាជីវកម្មផងដែរ។ ធនាគារ K Bank បានត្រៀមខ្លួនជាស្រេចក្នុងការក្លាយជាប្រភពដើមទុនសម្រាប់អាជីវកម្មខ្នាត តូចដែលងាយស្រួលទទួលបានជាមួយនឹងរយៈពេលអនុម័តរហ័សត្រឹមតែ ៨ថ្ងៃប៉ុណ្ណោះ ជាមួយឥណទានទំហំរហូតដល់ ៣០០,០០០ដុល្លារ និងការបង់រំលស់ងាយស្រួលរយៈពេលវែងរហូតដល់ ៧ឆ្នាំរួមទាំងការប្រាក់ថេរពេញមួយកិច្ចសន្យា។

អ្វីដែលកាន់តែពិសេសនោះ គឺសម្រាប់សហគ្រិន SME ដែលបានស្នើសុំឥណទាន KBank SME Loan រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នឹងទទួលបានទឹកប្រាក់ត្រឡប់ទៅវិញដោយផ្អែកលើការចំណាយជាក់ស្តែងសរុបរហូតដល់ ១,២០០ សម្រាប់ថ្លៃចុះបន្ទុកលើទ្រព្យធានា ឬការវាយតម្លៃទ្រព្យធានា។

ធនាគារ KBank ប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹងដល់សហគ្រិន SME និងត្រៀមខ្លួនជាដៃគូដែលជួយជំរុញអាជីវកម្មគ្រប់ស្ថានភាពឱ្យទទួលបានជោគជ័យ និងរីកចម្រើនប្រកបដោយនិរន្តរភាព។  

ប្រសិនបើមានចំណាប់អារម្មណ៍ក្នុងការស្នើសុំឥណទានអាជីវកម្ម “KBank SME Loan” លោកអ្នកអាចសាកសួរព័ត៌មានបន្ថែម៖

ទី១៖ ជំនួយការផ្នែកឥណទាន 023 216 118
ទី២៖ Inbox មកកាន់ Facebook Page – https://www.facebook.com/KBankPhnomPenhBranch ឬមើលព័ត៌មានលម្អិតបន្ថែមនៅលើ Website > https://kbankwbg.co/46Nn6Qx

លក្ខណៈពិសេស៖

* អាជីវកម្មខ្នាតតូចក៏អាចទទួលបានឥណទាន
* អាជីវកម្មរយៈពេល ៣ឆ្នាំក៏អាចទទួលបានឥណទាន
* ប្រាក់កម្ចីរយៈពេលវែង
* ប្រភេទអាជីវកម្មផ្សេងៗ
* ទំហំឥណទានខ្ពស់ ៣០០,០០០ដុល្លារ
* ការអនុម័តរហ័សក្នុងរយៈពេល ៨ថ្ងៃ
* រយៈពេលបង់រំលស់រហូតដល់ ៧ឆ្នាំ
* ការប្រាក់ថេរ
* តម្រូវការឯកសារតិច
* មានទ្រព្យបញ្ចាំ
* សម្រាប់អាជីវកម្មដែលមានទីតាំងនៅភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តតាកែវ និងខេត្តកំពត៕