(ភ្នំពេញ)៖ ស្រាបៀរលំដាប់ខ្ពស់របស់កម្ពុជា ABC បានសហការជាមួយ និងអ្នករៀបចំល្ខោនរឿង «ម៉ាដាម៉ា បាធឺផ្លាយ» (Madama Butterfly) ដើម្បីនាំល្ខោនអូប៉េរ៉ាដ៏ល្បីពេញពិភពលោក មកកាន់ឆាកកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។ ព្រឹត្តិការណ៍នេះ នឹងក្លាយជារាត្រីដែលមិនអាចបំភ្លេចបាន អមដោយតន្រ្តី និងសាច់រឿង ដែលចូលរួមសម្តែង ដោយតារាជាតិ និងអន្តរជាតិជាច្រើនរូប។

រឿង «Madama Butterfly» បានកំពុងសណ្តំដួងចិត្តទស្សនិកជនជុំវិញពិភពលោក ជាមួយរឿងនិទានពីយូរមកហើយ អំពីស្នេហាតែម្ខាង។ ចាប់តាំងពីស្នាដៃឯករបស់អ៉ីតាលីមួយនេះ ត្រូវបានសម្តែងលើកដំបូង នៅឆ្នាំ១៩០៤ មក ការសម្តែងត្រូវបានរៀបចំ នៅទូទាំងពិភពលោកក្នុងទម្រង់ផ្សេងៗគ្នា ដោយសារអ្នកដឹកនាំល្បីៗនានា កម្លាយរឿងនិទានដែលមិនចេះចប់នេះ តាមរបៀបរបស់ខ្លួនរៀងៗខ្លួន។

ឥឡូវនេះ រឿង «Madama Butterfly» នឹងបើកសម្តែងយ៉ាងអស្ចារ្យជាលើកដំបូងនៅកម្ពុជា ជាមួយក្រុមផលិតការសម្តែងមួយ ដែលនៅភ្នំពេញ រួមសម្តែងដោយក្រុមសិល្បករខ្មែរ អ៊ីតាលី និងជប៉ុន បង្កើតនូវទិដ្ឋភាពដ៏គួរឲ្យចាប់អារម្មណ៍ ដឹកនាំសម្តែងដោយ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍន៉ា មុនីពង្ស និងអ្នកដឹកនាំសម្តែងជនជាតិអ៊ីតាលីមានឈ្មោះថា Maestro Vincenzo Grisostomi Travaglini។

សិល្បករឆ្នើមរបស់កម្ពុជា លោក ឃួន សិទ្ធិសក្តិ នឹងឡើងឆាកសម្តែង សម្រាប់កម្មវិធី «ដែលមានតែម្តងក្នុងមួយជីវិត» នេះ។ សិល្បករចម្រៀងអូប៉េរ៉ារូបនេះ បានទទួលពានរង្វាន់ជាច្រើន ដោយរាប់ថា ជាអ្នកចម្រៀងអូប៉េរ៉ាកម្ពុជាដំបូងគេ ដែលត្រូវបានបណ្តុះបណ្តាលនៅក្រៅប្រទេស។

គាត់នឹងរួមសម្តែង ជាមួយតារាអូប៉េរ៉ាដែលល្បីល្បាញពេញពិភពលោកដទៃទៀតផងដែរ មានដូចជា តារាសម្តែង Enrico Terrone-Guerra, Yasko Fujii និង Ai Iwasaki។ ស្នាដៃសម័យមុនមួយនេះ ក៏នឹងអមដោយការប្រគុំតន្ត្រីដោយវង់ភ្លេង Phnom Penh Philharmonic and Choir ផងដែរ។

ក្នុងនាមជាម៉ាកយីហោមួយដែលចាក់ឬសយ៉ាងជ្រៅនៅប្រទេសកម្ពុជា ស្រាបៀរ ABC តែងតែអបអរដល់បុគ្គលកម្ពុជា ដែលបំផុសទឹកចិត្តដល់ពួកយើង និងអ្នកដទៃទៀត ដោយសារសមិទ្ធផលប្លែក និងល្អឯករបស់ខ្លួន។

ការសម្តែងបើកឆាករបស់រឿង «Madama Butterfly» នៅកម្ពុជា ដែលសហការជាមួយ Soundskool គឺលើសពីការកម្សាន្ដនាពេលរាត្រីទៅទៀត វាគឺជាការឆ្លុះបង្ហាញដ៏ស្រស់ស្អាត របស់អ្នកមានគំនិតច្នៃប្រឌិតក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិរួមគ្នា និងជាសក្ខីកម្មចំពោះទិដ្ឋភាពសិល្បៈដ៏រីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា។

«យើងសង្ឃឹមថា អ្នកទាំងអស់គ្នា នឹងទទួលយកបទពិសោធន៍នៃព្រឹត្តិការណ៍វប្បធម៍ដ៏ល្អឯកនេះជាមួយគ្នា ក្នុងខែធ្នូខាងមុខនេះ»។ នេះបើតាមប្រសាសន៍របស់ លោក Loic De Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។

ក្រុមការងារនៅពីក្រោយ រឿង «Madama Butterfly» នៅកម្ពុជាបានរៀបចំផលិតល្ខោនអូប៉េរ៉ាដោយជោគជ័យបាន២ដង រួចមកហើយ គឺក្នុងឆ្នាំ២០១៨ និង ២០១៩។ ចុងក្រោយនៅឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏ធំបំផុតរបស់ពួកគេ គិតមកទល់ពេលនេះ ដោយរឿង «Madama Butterfly» រាប់ជាព្រឹត្តិការណ៍តន្ត្រីសម័យមុនដ៏ធំបំផុតនៅកម្ពុជា។

ក្រុមដ៏អស្ចារ្យនេះ ដឹកនាំដោយ Ai Iwasaki គម្រោងអូប៉េរ៉ាកម្ពុជា ជាផលិតករប្រតិបត្តិជាមួយ Gabriele Faja របស់ Soundskool Music ជានាយកផលិតការសម្តែង បានប្តេជ្ញាចិត្តផ្តល់នូវបទពិសោធន៍វប្បធម៌ ដែលមិនអាចបំភ្លេចបាន។

ជាមួយនឹងកំណត់ត្រាបទដែលបង្ហាញឲ្យឃើញថា ពួកគេបានត្រៀមខ្លួនដើម្បីកំណត់ឡើងវិញ នូវព្រឹត្តិការណ៍តន្ត្រីបុរាណនៅក្នុងប្រទេសកម្ពុជា និងបន្សល់ទុកនូវឥទ្ធិពលយូរអង្វែងលើទេសភាពវប្បធម៍របស់ ព្រះរាជាណាចក្រកម្ពុជាផងដែរ។

ការសម្តែងរឿង «Madama Butterfly» នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែធ្នូ វេលាម៉ោង៥ល្ងាច នៅសាលមហោស្រព កោះពេជ្រ។ សំបុត្រចូលរួមមានតម្លៃចន្លោះពី២៥ដុល្លារ ទៅដល់ ១៣៥ដុល្លារ។ ស្រាបៀរ ABC នឹងផ្តល់ការបញ្ចុះតម្លៃផ្តាច់មុខ ៥% ទៅលើសំបុត្រចូលរួម។

ដើម្បីទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនដ៏អស្ចារ្យនេះ សូមប្រើលេខកូដផ្សព្វផ្សាយពិសេសគឺ «ABCBEExceptional» នៅពេលទិញសំបុត្រតាមរយៈតំណភ្ជាប់ https://www.madama-butterfly.org/tickets ។ សូមកុំឲ្យខកខានឱកាសដ៏អស្ចារ្យនេះ ដែលគេឯងនឹងនិយាយតៗគ្នា នៅឆ្នាំក្រោយៗ៕

សម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍របស់ក្រុមហ៊ុនស្រាបៀរ ABC និងព្រឹត្ដិការណ៍រឿង «Madama Butterfly» សូមរង់ចាំតាមដានបណ្តាញសង្គមផ្លូវការរបស់ក្រុមហ៊ុនសា្របៀរ ABC៖
ABC’s Facebook Page: https://www.facebook.com/abcbeer.cambodia
Madama Butterfly’s Website: https://www.madama-butterfly.org/