(ថៃ)៖ ការប្រកួតកីឡាបាល់ទាត់មិត្តភាព ជាលក្ខណៈកម្ដៅសាច់ដុំសប្បាយរក្សាសុខភាពៗ រវាងក្រុមបងប្អូនខ្មែរបម្រើការងារ និងរស់នៅប្រទេសថៃ ជាមួយក្រុមមន្រ្តី នៃស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ កាលពីពេលថ្មីៗនេះ ទទួលបានការសាទរ និងគាំទ្រពេញទំហឹងពីសំណាក់លោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ជាព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពមួយពុំធ្លាប់មានពីមុនមក ដោយបានជួយលើកស្ទួយវិស័យកីឡា ជាពិសេសវិស័យកីឡាបាល់ទាល់កម្ពុជា លើឆាកអន្តរជាតិ។

រវាងក្រុមបងប្អូនខ្មែរបម្រើការងារ និងរស់នៅប្រទេសថៃ ជាមួយក្រុមមន្រ្តី នៃស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានទទួលការសាទរ និងគាំទ្រពេញទំហឹងពីសំណាក់លោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ជាព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពមួយពុំធ្លាប់មានពីមុនមក ដោយបានជួយលើកស្ទួយវិស័យកីឡា ជាពិសេសវិស័យកីឡាបាល់ទាល់កម្ពុជា លើឆាកអន្តរជាតិ។

តាមរយៈលោកឧកញ៉ា ណាង ណាន ដែលត្រូវបានគេស្គាល់ថា ជាអតីតពលករថៃវិវត្តន៍ខ្លួន កា្លយជាអ្នកជំនួញដ៏ជោគជ័យមួយរូបនោះ ដោយជានិច្ចកាល លោកតែងតែលេចមុខក្នុងសកម្មភាពសង្គម មនុស្សធម៌ និងកីឡា ខណៈកាលពេលថ្មីៗនេះ លោកបានរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យ គឺការប្រកួតបាល់ទាត់មិត្តភាពរវាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ជាមួយបងប្អូនខ្មែរដែលធ្វើការនៅថៃ ក្រោមអធិបតីលោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ។

ថ្លែងប្រាប់ Fresh News Plus លោកឧកញ៉ា ណាង ណាន បានបញ្ជាក់ថា ក្រោយពីទទួលបានការឧបត្ថម្ភពីសំណាក់លោក ភឺន ផល្លា និងចូលរួមសហការឧបត្ថម្ភដោយរូបលោកផ្ទាល់ផងនោះ ក៏បានសម្រេចរៀបចំព្រឹត្តិការណ៍ ប្រកួតបាល់ទាត់មិត្តភាពរវាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ជាមួយបងប្អូនខ្មែរដែលធ្វើការនៅថៃ ដើម្បីបង្កើននូវភាពស្និទ្ធស្នាល រវាងថ្នាក់ដឹកនាំរបស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ និងទទួលបាននូវសុខភាពមាំមួនល្អទៀតផង។

លោកឧកញ៉ា ណាង ណាន បានបន្ថែមទៀតថា ក្នុងនាមរូបលោកជាប្រធានគណបក្សប្រជាជនកម្ពុជា សាខាទី១៧ ប្រចាំប្រទេសថៃ សូមគោរពថ្លែងអំណរអរគុណដល់លោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ហើយក៏ជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសថៃ ដែលបានអញ្ជើញចូលរួមជាអធិបតី ក្នុងការប្រកួតបាល់ទាត់មិត្តភាព រវាងពលករ-កម្មករ កម្ពុជាដែលរស់នៅក្នុងប្រទេសថៃ ជាមួយនឹងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដែលមានការចូលរួមពីទស្សនាយ៉ាងច្រើនកុះករ ប្រមាណជិត ៣០០នាក់ និងក្រុមកីឡាករទាំងបួនក្រុមរួមមាន៖
ទី១, ក្រុម QA CARGO
ទី២, ក្រុមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ
ទី៣, ក្រុមយុវជនសន្តិភាពឆ្លងដែន
ទី៤, ក្រុមអាសាហ៊ី។

ទាក់ទងនឹងការប្រកួតបាល់ទាត់មិត្តភាពនេះ លោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានសម្តែងសេចក្តីសោមនស្ស និងថ្លែងអំណរគុណដល់លោកឧកញ៉ា ណាង ណាន សម្រាប់ការរៀបចំការប្រកួតនេះឡើង និងអញ្ជើញរូបលោកជាអធិបតីបើកកម្មវិធីប្រកួត និងប្រគល់ពានរង្វាន់ដល់ក្រុមដែលទទួលបានជយលាភីផងដែរ៕