(អាមេរិក)៖ តារាភាពយន្តហូលីវូដបានឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នជាមួយស្ទូឌីយោធំៗ នៅថ្ងៃពុធសប្តាហ៍នេះ ដើម្បីដោះស្រាយកូដកម្មលើកទីពីរ ក្នុងចំណោមកូដកម្មចំនួនពីរ ដែលបានអង្រួនឧស្សាហកម្មកម្សាន្តហូលីវូដក្នុងឆ្នាំ២០២៣នេះ ខណៈដែលកម្មករទាមទារប្រាក់ឈ្នួលខ្ពស់ក្នុងយុគសម័យថ្មីនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

សហជីព SAG-Aftra បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបញ្ឈប់ការងាររយៈពេល១១៨ថ្ងៃ នឹងបញ្ចប់ជាផ្លូវការ បន្ទាប់ពីភាគីពាក់ព័ន្ធឈានដល់កិច្ចព្រមព្រៀងនឹងគ្នា។ ក្រុមប្រឹក្សាជាតិ ព្រមទាំងភាគីពាក់ព័ន្ធនឹងពិចារណាលើកិច្ចព្រមព្រៀងនេះនៅថ្ងៃសុក្រ ហើយសហជីពបាននិយាយថា ខ្លួននឹងបញ្ចេញព័ត៌មានលម្អិតបន្ថែមបន្ទាប់ពីកិច្ចប្រជុំនោះ។

គួរជម្រាបថា ក្រុមតារាសម្តែងហូលីវូដ បានធ្វើកូដកម្ម ស្នើសុំប្រាក់ឈ្នួលខ្ពស់ជាងមុន និងការការពារប្រឆាំងនឹងការប្រើប្រាស់រូបភាពរបស់ពួកគេដោយគ្មានការអនុញ្ញាតតាមរយៈបច្ចេកវិទ្យាបញ្ញានិម្មិត AI បន្ទាប់ពីកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ពួកគេផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា៕