(ភ្នំពេញ)៖ ពិតជាមិនសរសើរមិនបាន! ភេសជ្ជៈប៉ូវកម្លាំង វើក យកឧទ្ធម្ភាគចក្រតម្លៃជាង ៧លានដុល្លារ របស់ ជីប ម៉ុង ទៅទទួលអតិថិជន ៨នាក់ ដល់ខេត្តរបស់ពួកគាត់ផ្ទាល់ ដែលបានឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ៨គ្រឿង និងផ្តល់កៅអីអង្គុយ VIP សម្រាប់ទស្សនាមហាព្រឹត្តិការណ៍ «WURKZ សេនាគុនខ្មែរពិភពលោក»

វើក ក៏ផ្តល់ការស្នាក់នៅសណ្ឋាគារពិភពលោកលំដាប់ផ្កាយ៤ ហ៊្វែហ្វៀល បាយ ម៉ារៀត ភ្នំពេញ និងផ្តល់ការទទួលទានអាហារត្រង់នៅនៅភោជនីយដ្ឋាន ផ្កាខ្ញី មុននឹងធ្វើដំណើរទៅទស្សនារោងចក្រ ខ្មែរ ប៊ែវើរីជីស និងអាហារពេលល្ងាចនៅ BONG CRAB មុននឹងចេញទៅមើល «WURKZ សេនាគុនខ្មែរពិភពលោក»។ 

អ្នកឈ្នះរង្វាន់ម៉ូតូពីភេសជ្ជៈប៉ូវកម្លាំង វើក ទាំង៨នាក់ មាន ៤នាក់ មកពីខេត្តបាត់ដំបង ៣នាក់មកពីខេត្តកំពង់ស្ពឺ និង ១នាក់ មកពីខេត្តព្រះសីហនុ បានសម្តែងពីភាពត្រេកអរជាខ្លាំង ដែលភេសជ្ជៈប៉ូវកម្លាំង វើក បានជ្រើសរើសពួកគាត់ជាអតិថិជនសំណាងជាងគេក្នុងការទទួលបទពិសោធន៍ល្អលំដាប់អភិជន ដែលនឹងក្លាយជាការចងចាំមិនភ្លេចក្នុងមួយជីវិតនេះ៕

WURKZ បង្កើនថាមពលឥតឈប់ឈរ!