(ភ្នំពេញ)៖ គិតត្រឹមសប្តាហ៍ទី១០ នៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣-២០២៤ មានកីឡាករ ៨នាក់ បានកំពុងនាំមុខគេក្នុងតារាងគ្រាប់ស៊ុតច្រើនជាងគេ មកពីបណ្តាក្លិបផ្សេងៗគ្នារួមមាន៖

១៖ កីឡាករ MARCUS WARREN HABER ពាក់លេខ៩៩ មកពីក្លិបព្រះខ័នរាជស្វាយរៀង រកបាន ១៣គ្រាប់
២៖ កីឡាករ SHIMIZU SHINTARO​ ពាក់លេខ២១ របស់ក្លិបភ្នំពេញក្រោន រកបាន ៧គ្រាប់
៣៖​​ កីឡាករ NIETO RONDON ពាក់លេខ១០ របស់ក្លិបភ្នំពេញក្រោន រកបាន ៦គ្រាប់
៤៖ កីឡាករ ម៉ាត់ នូរុណ ពាក់លេខ១០ របស់ក្លិបបឹងកេត​ រកបាន ៦គ្រាប់
៥៖ កីឡាករ BASTOS JONATA ពាក់លេខ​១៣ របស់ក្លិបវិសាខា រកបាន ៥គ្រាប់
៦៖ កីឡាករ RYOHEI YOSHIHAMA ពាក់លេខ៤១ របស់ក្លិបបឹងកេត​ រកបាន ៥គ្រាប់
៧៖​ កីឡាករ ផាន សុផេន​ ពាក់លេខ១០ របស់ក្លិបព្រៃវែង រកបាន ៥គ្រាប់
៨៖ កីឡាករ GOLUBOIVIC STEFAN ពាក់លេខ២៧ របសក្លិបបឹងកេត រកបាន ៥គ្រាប់​។

ដូចគ្នានោះដែរ ស្វាយរៀងនៅតែបន្តឈរកំពូលតារាងបណ្តោះអាសន្នដដែល ដោយមាន ៣០ពិន្ទុ បន្ទាប់ពីបានយកឈ្នះគូប្រជែងកងយោធពលខេមរភូមិន្ទក្នុងលទ្ធផល ១-០ កាលពីចុងសប្តាហ៍កន្លងទៅ៕