(ភ្នំពេញ)៖ ភេសជ្ជៈប៉ូវកម្លាំង វើក និងស្ថានីយទូរទស្សន៍ ថោន បានសហការគ្នានាំយកមហាព្រឹត្តិការណ៍ដ៏អស្ចារ្យធំៗពីរប្រចាំព្រះរាជាណាចក្រកម្ពុជាគឺ៖ មហាព្រឹតិ្តការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស WURKZ TOUR CONCERT នៅថ្ងៃទី១១ ខែវិច្ឆិកា ចាប់ពីម៉ោង ៨យប់តទៅ និងមហាព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី៣ នៅថ្ងៃទី១២ ខែវិច្ឆិកា ចាប់ពីម៉ោង ៧យប់តទៅ នៅដីឡូតិ៍ទល់មុខសាលាវិទ្យាល័យព្រះបិតាជាតិ ស្រុកកំពង់ត្រាច ខេត្តកំពត។

មហាព្រឹត្តិការណ៍ទាំងពីរនឹងមានការចាប់រង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ចំនួន ២គ្រឿង ពីសន្លឹកឆ្នោតផ្សងសំណាង។ ដើម្បីមានឱកាសឈ្នះរង្វាន់ម៉ូតូ បងប្អូនគ្រាន់តែទិញផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដូចជា៖ CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំង វើក, ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល, ទឹកក្រូចអាយស៍ IZE, ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី និងទឹកពិសាកម្ពុជា ដែលមានលក់តាមស្តង់នៅទីធ្លាប្រគំតន្រ្តី បងប្អូននឹងទទួលបានសន្លឹកឆ្នោតក្នុងការផ្សងយករង្វាន់ម៉ូតូភ្លាមៗក្នុងលក្ខខណ្ឌ បងប្អូនត្រូវតែមានវត្តមានក្នុងព្រឹត្តិការណ៍ពេលដែលពិធីករហៅឈ្មោះ និងលេខសន្លឹកឆ្នោត។

កាលពីសប្តាហ៍មុន ភេសជ្ជៈប៉ូវកម្លាំង វើក បានរកឃើញអតិថិជនសំណាងដែលបានឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី តាមរយៈការចាប់សន្លឹកឆ្នោតផ្សងសំណាងក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស WURKZ TOUR CONCERT ដែលប្រព្រឹត្តឡើងនៅរាជធានីភ្នំពេញ។ អតិថិជនសំណាងមានឈ្មោះ មឿន លីដា រស់នៅខេត្តតាកែវ។

រហូតមកដល់ថ្ងៃនេះ ភេសជ្ជៈប៉ូវកម្លាំង វើក បានរកឃើញអ្នកឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ចំនួន ៤២០នាក់ ហើយ ភេសជ្ជៈប៉ូវកម្លាំង វើក ក៏មានជារង្វាន់រថយន្តទំនើបថ្មីសន្លាំង Mitsubishi Xpander ច្រើនរង្វាន់ជារៀងរាល់ខែ៕

មើលការផ្សាយផ្ទាល់ពីទំព័រហ្វេសប៊ុកផ្លូវការ ភេសជ្ជៈប៉ូវកម្លាំង វើក៖ https://www.facebook.com/WurkzCambodia