(ភ្នំពេញ)៖ វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ(EDI) នឹងសហការជាមួយក្រុមហ៊ុនល្បីៗជាច្រើន ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលពិសេសមួយតាមការស្នើសុំរបស់ម្ចាស់អាជីវកម្ម និងតំណាងប្រធានក្រុមហ៊ុនឯកជនមួយចំនួន ក្នុងគោលដៅឈ្វេងយល់បន្ថែមពីវិធីសាស្រ្តគ្រប់គ្រង និងការអភិវឌ្ឍធុរកិច្ចបច្ចុប្បន្ននៅប្រទេសកម្ពុជា។

សាស្រ្តាចារ្យ និងវាគ្មិនកិត្តិយសទាំង១១រូប បានជ្រើសរើសយកប្រធានបទល្អៗ យកមកចែករំលែក ក៏ដូចបទពិសោធន៍ជាក់ស្តែងក្នុងការអភិវឌ្ឍអាជីវកម្ម ដើម្បីឲ្យមានប្រសិទ្ធផលខ្ពស់ជាងមុន។ ប្រធានបទទាំងនោះរួមមាន៖ និន្នាការអាជីវកម្មបច្ចុប្បន្ននិងការត្រៀមខ្លួនសម្រាប់អាជីវកម្មនាពេលអនាគត សហគ្រិនភាពនិងការច្នៃប្រឌិតអាជីវកម្ម ឧត្តមភាពនៃសេវាកម្មអតិថិជន ការផ្គូផ្គងអាជីវកម្មនិងការកសាងក្រុមសម្រាប់អាជីវកម្ម ចិត្តសាស្ត្រដឹកនាំនិងការតាំងសមាធិ យុទ្ធសាស្រ្តលក់និងទីផ្សារ ជំនាញហិរញ្ញវត្ថុសម្រាប់សហគ្រិន ការអនុវត្តន៍ល្អបំផុតលើការច្នៃប្រឌិតអាជីវកម្ម ជំនាញបណ្តាញប្រកបដោយប្រសិទ្ធភាពសម្រាប់សហគ្រិន
ធនធានដៃគូអាជីវកម្ម អភិបាលកិច្ចសាជីវកម្ម ។ល។

វគ្គសិក្សាពិសេសនេះ នឹងរួមចំណែកដល់បេសកកម្មអាជីវករ ម្ចាស់ក្រុមហ៊ុន និងគណៈគ្រប់គ្រងក្រុមហ៊ុនឲ្យកាន់តែទូលំទូលាយ តាមរយៈការបង្កើតទំនាក់ទំនង បង្កើនចំណេះដឹង កម្លាំងពលកម្ម ជំនាញចាំបាច់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងធុរកិច្ចនៅកម្ពុជា និងស្វែងយល់ពីគំរូអាជីវកម្មនៅប្រទេសជិតខាង។

កម្មវិធីនឹងជំរុញដល់អ្នកដឹកនាំ និងម្ចាស់អាជីវកម្មជាមួយនឹងគន្លឹះដោះស្រាយបញ្ហាប្រឈមថ្មីៗ ជំនាញក្នុងការសម្រេចចិត្តខ្ពស់ និងការគិតបែបឈ្នះ-ឈ្នះ ដែលជាជំនាញចាំបាច់ ដើម្បីបន្តនិរន្តរភាពអាជីវកម្ម និងអភិវឌ្ឍអាជីវកម្ម។ ហើយលោកអ្នកនឹងបានអត្ថប្រយោជន៍៖ ស្វែងយល់ពីនិន្នាការអាជីវកម្មបច្ចុប្បន្ន ការកំណត់អាជីវកម្មនាពេលអនាគតនិងការច្នៃប្រឌិត ផែនការយុទ្ធសាស្រ្តអាជីវកម្មនិងការកំណត់គោលដៅអាជីវកម្ម បណ្តាញពាណិជ្ជកម្ម និងការបង្កើនការលក់ ត្រៀមខ្លួនក្លាយជាអ្នកជំនួញអាជីព។

សម្រាប់អ្នកណាគួរចូលរួមវគ្គសិក្សានេះមានដូចជា៖ ម្ចាស់អាជីវកម្ម នាយកប្រតិបត្តិ នាយកគ្រប់គ្រង អ្នកគ្រប់គ្រងអាជីវកម្ម សហគ្រាសធុនតូច និងមធ្យម សហគ្រិន នាយកធនាគារ អ្នកគ្រប់គ្រងផ្នែកលក់ និងទីផ្សារ នាយកអភិវឌ្ឍន៍អាជីវកម្ម ព្រមទាំងអ្នកដែលចាប់អារម្មណ៍ចង់រៀនគំរូអាជីវកម្មថ្មីនិងការអនុវត្តន៍។

វគ្គសិក្សារៀបចំនៅសណ្ឋាគារបូកគោ ខេត្តកំពត ហើយមានរយៈពេល៤ ចាប់ពីថ្ងៃទី១៦ ដល់ទី១៩ ខែធ្នូ ឆ្នាំ២០២៣ខាងនេះ។ តម្លៃចូលរួម: ៦៨០$ ផ្តល់ជូនការស្នាក់នៅណ្ឋាគារបូកគោ ៣យប់ អាហាររយៈពេល ៤ថ្ងៃ ៣យប់រួមនិង Gala Dinner អាហារសម្រន់ និងឡានក្រុងធ្វើដំណើរទៅមករួមគ្នា សម្ភាររៀន និងជាពិសេសទទួលបាន សៀវភៅភាពជាអ្នកដឹកនាំ ឧកញ៉ា ប៉ិច បូឡែន ម្នាក់១ក្បាល សៀវភៅ ការគ្រប់គ្រងហិរញ្ញវត្ថុ របស់លោក ស៊ឹម ចាន់គីរីរត្ន ម្នាក់១ក្បាល និង សៀវភៅ លោក សំ កុសល Business Cambodia ម្នាក់ ១ក្បាល ផងដែរ៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង 015 728 123 / 092 888 955