(លីស្បោន)៖ ខ្សែការពារអន្តរជាតិព័រទុយហ្គាល់ Pepe បានក្លាយជាកីឡាករវ័យចំណាស់ជាងគេ ក្នុងការរកបានគ្រាប់បាល់នៅពានរង្វាន់អឺរ៉ុប UEFA Champions League ពេលតែតបញ្ចូលទីចុងម៉ោងជួយ FC Porto យកឈ្នះក្រុមភ្ញៀវ Royal Antwerp នាយប់មិញនេះ។

ស្ថិតក្នុងវ័យ ៤០ឆ្នាំ និង ២៥៤ថ្ងៃ Pepe ជាអ្នករកបានគ្រាប់ទី២ នៅនាទី៩១ ក្នុងប្រកួតដែល Porto បានយកឈ្នះគូប្រជែង Royal Antwerp ដោយស្រួលក្នុងលទ្ធផល ២-០ នៃវគ្គសន្សំពិន្ទុលើកទី៤ ប្រចាំពូល H ក្នុងនាមកីឡាករដែលមានវ័យលើស ៤០ឆ្នាំរកបានគ្រាប់បាល់ក្នុងប្រវត្តិសាស្រ្តពានអឺរ៉ុបមួយនេះ នាំមុខកំណត់ត្រាចាស់របស់ Francesco Totti ដែលរកបានគ្រាប់បាល់នៅ UCL ក្នុងវ័យ ៣៨ឆ្នាំ និង ៥៩ថ្ងៃ។

ខាងក្រោមនេះ ជាកីឡាករចំនួន ៨រូបចាស់ជាងគេ រកបានគ្រាប់បាល់នៅ UCL នាពេលកន្លងមកមានដូចជា៖
Pep (FC Porto) v Royal Antwerp, ៧ វិច្ឆិកា ២០២៣ - វ័យ ៤០ឆ្នាំ និង ២៥៤ថ្ងៃ
Francesco Totti (Roma) v CSKA Moskva, ២៥ វិច្ឆិកា ២០១៤ - វ័យ ៣៨ឆ្នាំ និង ៥៩ថ្ងៃ
Ryan Giggs (Manchester United) v Benfica, ១៤ សីហា ២០១១ - វ័យ ៣៧ឆ្នាំ និង ២៩០ថ្ងៃ
Filippo Inzaghi (AC Milan) v Real Madrid, ៣ វិច្ឆិកា ២០១០ - វ័យ ៣៧ឆ្នាំ និង ៨៧ថ្ងៃ
Javier Zanetti (Inter Milan) v Tottenham Hotspur, ២០ វិច្ឆិកា ២០១០ - ៣៧ឆ្នាំ និង ៧២ថ្ងៃ
Luka Modric (Real Madrid) v Celtic, ២ វិច្ឆិកា ២០២២ - ៣៧ឆ្នាំ និង ៥៤ថ្ងៃ
Edin Dzeko (Inter Milan) v AC Milan, ១០ ឧសភា ២០២៣ - ៣៧ឆ្នាំ និង ៥៤ថ្ងៃ
Olivier Giroud (AC Milan) v Paris St-Germain, ៧ វិច្ឆិកា ២០២៣ - ៣៧ឆ្នាំ និង ៣៨ថ្ងៃ៕