(បរទេស)៖ ជាការទទួលបានដ៏ពិសេសមួយបន្ថែមទៀតហើយ សម្រាប់តារាចម្រៀង Jungkook សមាជិកក្រុម BTS ដែលបានទទួលវិញ្ញាបនបត្រកម្រិត Platinum ពិសេសមួយនៅអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Soompi នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅថ្ងៃទី០៦ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) សមាគមឧស្សាហកម្មថតសំឡេងអាមេរិក (RIAA) បានប្រកាសជាផ្លូវការថា បទចម្រផង «Seven» របស់តារាប្រុស Jungkook ត្រូវបានផ្តល់វិញ្ញាបនបត្រកម្រិត Platinum សម្រាប់ការលក់ជាង១លានគ្រឿង។ កាលពីឆ្នាំមុន តាមរយៈការសហការផលិតបទចម្រៀងរួមគ្នារបស់ Jungkook និង Charlie Puth មានចំណងជើងថា «Left and Right» បានទទួលវិញ្ញាបនបត្រថ្នាក់មាស សម្រាប់ការលក់បានជាង ៥០ម៉ឺនគ្រឿង។

គួរជម្រាបថា នៅថ្ងៃទី០៣ខែវិច្ឆិកា Jungkook បានចេញអាល់ប៊ុមទោលរបស់លោក ដែលមានចំណងជើងថា «GOLDEN» រួមជាមួយនឹងបទដែលមានចំណងជើងថា «Standing Next to You»។ អាល់ប៊ុមនេះក៏មានបទចម្រៀង «Seven» និង «3D» ផងដែរ៕