(កូរ៉េ)៖ បន្ទាប់ពីត្រូវបានប៉ូលីសកោះហៅទៅសាកសួរ និងធ្វើតេស្តរកសារធាតុញៀន ក្រោយរងការចោទប្រកាន់ ពេលនេះលទ្ធផលបានបង្ហាញដោយ ដោយបញ្ជាក់ថា តារាចម្រៀងប្រុស G-Dragon តេស្តអវិជ្ជមានចំពោះការប្រើប្រាស់គ្រឿងញៀន។ តែយ៉ាងណា ងាកទៅមើលអ្នកលេងបណ្តាញសង្គមនៅក្នុងប្រទេសកូរ៉េ ហាក់ប្រតិកម្មចំពោះលទ្ធផលនេះ ដោយអ្នកខ្លះនៅមានការសង្ស័យ និងខ្លះទៀតហាក់ពេញចិត្ត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ 

នៅថ្ងៃទី០៦ ខែវិច្ឆិកា សារព័ត៌មាន Yonhap បានរាយការណ៍ថា តារា K-Pop G-Dragon បានធ្វើតេស្តអវិជ្ជមានចំពោះការប្រើប្រាស់គ្រឿងញៀន។ ដំណឹងនេះគឺបន្ទាប់ពីមានរបាយការណ៍មុនមួយថ្ងៃ ដែលបញ្ជាក់ថា G-Dragon បានជួបជាមួយប៉ូលិសក្រុង Incheon ដើម្បីស៊ើបអង្កេតរកថ្នាំញៀន បន្ទាប់ពីតារារូបនេះជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវគ្រឿងញៀន ជាមួយតារាប្រុស Lee Sun Kyun ដែលតារារូបនេះ ក៏មានតេស្តអវិជ្ជមានចំពោះការប្រើគ្រឿងញៀនដូចគ្នា។

ងាកមកអ្នកលេងអ៊ីនធឺណិតបានប្រតិកម្មចំពោះលទ្ធផលតេស្តអវិជ្ជមាន ខណៈអ្នកខ្លះប្រតិកម្មដោយកំហឹងនិងមន្ទិលសង្ស័យ។ អ្នកខ្លះបានចោទប្រកាន់ រដ្ឋាភិបាលកូរ៉េថា បានផ្សាយព័ត៌មានមិនពិត ដើម្បីបិទបាំងរឿងអ្វីមួយ៕