(ភ្នំពេញ)៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប នឹងរៀបចំកម្មវិធីសន្និសីទចែករំលែកចំណេះដឹងអំពីសុខភាពបញ្ញាស្មារតីរបស់កុមារ ក្រោមប្រធានបទ «ការរួមចំណែកជាវិជ្ជមានរបស់ឪពុកម្តាយចំពោះការលូតលាស់ផ្នែកបញ្ញាស្មារតីរបស់កូន» ក្នុងគោលបំណងដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងអំពីបញ្ហាប្រឈមទៅលើការលូតលាស់ផ្នែកបញ្ញាស្មារតីរបស់កុមារ។

សន្និសីទដ៏មានសារៈសំខាន់នេះនឹងប្រព្រឹត្តឡើង នារសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅទីតាំងអគារសាលសន្និបាត និងប្រារព្ធពិធីមង្គលការ ភីអេច ហ្រេ្គនហល (PH Grand Hall) ក្នុងគម្រោងបុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានវត្តមានចូលរួមពីវាគ្មិនជំនាញមានបទពិសោធន៍ជាច្រើនឆ្នាំ ជាមួយឯកទេសខាងផ្នែកចិត្តសាស្រ្តនិងការលូតលាស់ផ្នែកបញ្ញាសា្មរតីរបស់កុមារ រួមទាំងបញ្ហាប្រឈមមួយចំនួនទៀតដូចជាអូទីហ្សឹម (Autism) ជាដើម។

រួសរាន់ឡើងកន្លែងមានកំណត់! សូមធ្វើការចុះឈ្មោះលើតំណលីង៖ https://bit.ly/PHCon23 ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃច័ន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ និងសូមរក្សា QR កូដ ដើម្បីបង្ហាញនៅថ្ងៃចូលរួមកម្មវិធី។

ក្រុមហ៊ុន ប៉េង ហួត គ្រុប តែងតែរៀបចំកម្មវិធីសន្និសីទប្រចាំឆ្នាំ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្សេងៗទៅកាន់សាធារណជន ដែលនេះជាចំណែកមួយនៃកិច្ចការសង្គម ស្របតាមបង្គោលទាំង៣ របស់ខ្លួនពោលគឺ៖ ការអប់រំ បរិស្ថាន និងកិច្ចការសង្គម៕