(បរទេស)៖ តារាប្រុស D.O សមាជិកក្រុម EXO បានចាប់ផ្តើមជំពូកថ្មីជាមួយភ្នាក់ងាររបស់ខ្លួន គឺក្រុមហ៊ុន Soosoo ហើយបានប្រកាសថា នឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នក Troll តាមបណ្តាញសង្គម អ្នក Haters។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន All K-POP នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ ក្រុមហ៊ុន Soosoo បានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់ខ្លួនថា នឹងចាត់វិធានការផ្លូវច្បាប់ជាបន្តបន្ទាប់ ដើម្បីការពារកេរ្តិ៍ឈ្មោះសិល្បកររបស់ខ្លួន ដែលបានផ្សាយព័ត៌មានមិនពិត ការបង្កាច់បង្ខូច និងការអត្ថាធិប្បាយដែលបង្កគ្រោះថ្នាក់ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ក្រុមហ៊ុននេះ ក៏បានស្នើឲ្យអ្នកគាំទ្រ ឲ្យរាយការណ៍ពីការបង្ហោះ ឬមតិអាក្រក់ណាមួយដែលពួកគេជួបប្រទះ ហើយបានសង្កត់ធ្ងន់ថា ក្រុមហ៊ុននឹងក្រោកឈរឡើង ដើម្បីសិទ្ធិសិល្បករ តាមរយៈការដោះស្រាយព័ត៌មានមិនពិត ពាក្យចចាមអារ៉ាម និងសកម្មភាពខុសច្បាប់នានា។

គួរជម្រាបថា D.O បានចុះកិច្ចសន្យាផ្តាច់មុខជាមួយក្រុមហ៊ុន Soosoo ក្នុងខែវិច្ឆិកា ហើយកំពុងត្រៀមខ្លួនសម្រាប់ទាំងក្ EXO និងគម្រោងផ្ទាល់ខ្លួន។ បច្ចុប្បន្នលោក កំពុងតែមានភាពសកម្មក្នុងកម្មវិធីទូរទស្សន៍ TVN ដែលមានឈ្មោះថា «Kong Kong Pat Pat»៕