(ភ្នំពេញ)៖ ទិដ្ឋភាពហិរញ្ញវត្ថុនៅកម្ពុជា កាន់តែមានការផ្លាស់ប្តូរតាមរយៈកិច្ច សហប្រត្តិបត្តិការដែលមិនធ្លាប់មានពីមុនមកពីសំណាក់ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេក្នុងប្រទេសកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុជាទីទុកចិត្ត Boost ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុពេញលេញក្នុងតំបន់របស់ក្រុមហ៊ុន Axiata មានទីស្នាក់ការនៅប្រទេសម៉ាឡេស៊ី និង ក្រុមហ៊ុន Mora ដែលជាវេទិកាឌីជីថលឈានមុខគេ។

ភាពជាដៃគូនេះ នាំមកជូននូវសេវាកម្ម ទិញមុនទូទាត់ក្រោយ «Buy Now, Pay Later» (BNPL) ដោយផ្តល់ជូនអតិថិជននូវបទពិសោធន៍ឌីជីថលពេញលេញ ដែលគ្មានភាពរអាក់រអួល និងមិនអាចប្រៀបផ្ទឹមបាន។

ចំណុចពិសេសនៃកិច្ចសហការមួយនេះគឺ ការបូកបញ្ចូលនូវចំណុចខ្លាំងនៃទូរគមនាគមន៍ បច្ចេកវិទ្យាហិរញ្ញវត្ថុ ធនាគារ និងបច្ចេកវិទ្យាឌីជីថល ក្នុងការសម្រួលឲ្យអតិថិជនទទួលបាន និងអាចប្រើប្រាស់ឥណទាន។ សេវាកម្ម BNPL បានបង្ហាញនូវភាពដ៏អស្ចារ្យក្នុងការបង្កើនសេរីភាពហិរញ្ញវត្ថុ និងបទពិសោធន៍ទិញទំនិញរបស់អតិថិជន។

អ្វីដែលសេវាកម្មនេះខុសប្លែកពីសេវាកម្ម BNPL ដទៃនោះគឺវត្តមានរបស់ Mora ដែលជាវេទិកាឌីជីថល។ វេទិកាប្រកបដោយភាពច្នៃប្រឌិតមួយនេះ អាចឲ្យអតិថិជនធ្វើការស្នើសុំឥណទានតាមបែបឌីជីថលពេញលេញ តាំងពីពេលចាប់ផ្តើម ការអនុម័តឥណទាន ការទិញទំនិញ រហូតដល់ការទូទាត់ចេញ។ ជាមួយនឹងបទពិសោធន៍ដែលងាយស្រួល និងគ្មានភាពរអាក់រអួល អតិថិជនអាចទទួលបាននូវឥណទាន និងអាចទិញផលិតផលយ៉ាងងាយស្រួលពីជម្រើសពាណិជ្ជករជាច្រើន ដែលក្នុងនោះរួមមាន Smart ផងដែរ។

អតិថិជនដែលមានចំណាប់អារម្មណ៍ក្នុងការប្រើប្រាស់សេវាកម្មនេះអាចទាញយកកម្មវិធី Mora BNPL ដោយគ្រាន់តែផ្តល់ព័ត៌មានចាំបាច់ដើម្បីស្នើសុំឥណទាន។ បន្ទាប់ពីបំពេញនូវពត៌មានដែលចាំបាច់ អតិថិជនអាចបញ្ជាក់ពីការយល់ព្រមឲ្យក្រុមហ៊ុនប្រើប្រាស់ព័ត៌មានរបស់ពួកគេ និងរង់ចាំ រយៈពេលត្រឹមតែ ៣ ថ្ងៃ (ថ្ងៃធ្វើការ) សម្រាប់ការអនុម័តឥណទានរបស់ពួកគេជាការស្រេច។ នៅពេលទទួលបានការបញ្ជាក់ពីការអនុម័តឥណទាន អតិថិជនអាចប្រើប្រាស់ឥណទាននោះដោយសេរីដើម្បីធ្វើការទិញពីពាណិជ្ជករដៃគូរជាច្រើនរបស់ Mora តាមចំណង់ចំណូលចិត្តរបស់ពួកគេ។

ក្រុមហ៊ុន Smart ក្នុងនាមជាពាណិជ្ចករមួយនៅលើកម្មវិធី Mora ផ្តល់ជូននូវផលិតផលជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការចម្រុះរបស់អតិថិជន។ ជាមួយនឹងឥណទានដែលបានអនុម័តរបស់ពួកគេ អតិថិជនអាចចូលទិញទំនិញជាច្រើនពី Smart រួមមាន ឧបករណ៍ថ្មីៗដែលភ្ជាប់ឬមិនភ្ជាប់ជាមួយគម្រោងកញ្ចប់ប្រចាំឆ្នាំ គ្រឿងបន្លាស់ ឧបករណ៍ IoT និងជម្រើសក្នុងការជាវគម្រោង Fiber+ រយៈពេលវែង។ សេវាកម្មនេះផ្តល់ឱ្យអតិថិជន Smart នូវភាពបត់បែន និងងាយស្រួលជាងគេ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេខណៈពេលដែលអាចទទួលបានអត្ថប្រយោជន៍ និងការសន្សំសំចៃដែលទាក់ទងនឹងការទិញ របស់ពួកគេពីហាង Smart ។
ហើយនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ដោយសារគំរូនៃកិច្ចសហការនេះ ត្រូវបានរចនាឡើងដើម្បីអនុញ្ញាតឱ្យដៃគូកាន់តែច្រើន ពីប្រព័ន្ធអេកូហិរញ្ញវត្ថុចូលរួម ដើម្បីបម្រើអតិថិជនបានកាន់តែប្រសើរ។

សម្រាប់ក្រុមហ៊ុន Boost ដែលជាអ្នកដឹកនាំផ្នែកឧបករណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុប្រចាំតំបន់ មានមោទនភាពយ៉ាងខ្លាំង ក្នុងការជំរុញការដាក់បញ្ចូលហិរញ្ញវត្ថុតាមរយៈប្រព័ន្ធបច្ចេកវិទ្យាអេកូឡូស៊ីហិរញ្ញវត្ថុដែលមិនធ្លាប់មាន។ តាមរយៈភាពជាដៃគូនេះ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុនឹងអាចផ្តល់នូវពិន្ទុឥណទាន ដែលអាចទុកចិត្តបាន ដំណើរការដោយអាល់ហ្គោរីឌិម ជារូមមន្តសម្រួលដល់ការផ្តល់ហិរញ្ញប្បទានប្រកបដោយការទទួលខុសត្រូវ ជូនដល់អតិថិជនរបស់ក្រុមហ៊ុន Smart។
តាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏រឹងមាំរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ អតិថិជនអាចស្វែងរកប្រភពឥណទានដែលមានសុវត្ថិភាព និងអាចទុកចិត្តបានសម្រាប់តម្រូវការទិញទំនិញរបស់ពួកគេ។

Mila KUSHEVA, CMO នៅក្រុមហ៊ុន Smart បានមានប្រសាសន៍ថា «យើងមានសេចក្តីរំភើបរីករាយណាស់ ក្នុងការប្រកាសពីការចាប់ផ្តើមសម្ពោធនូវសេវាកម្ម BNPL ដែលប្រកបដោយភាពច្នៃប្រឌិត និងតំណាងឱ្យអនាគតនៃហិរញ្ញវត្ថុឌីជីថល។ តាមរយៈកិច្ចសហការរបស់យើងជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្រុមហ៊ុន Boost និងក្រុមហ៊ុន Mora យើងបានបង្កើតដោយជោគជ័យនូវដំណោះស្រាយ BNPL ដែលគ្មានភាពរអាក់រអួល ចាប់ពីពេលចាប់ផ្តើមដល់ចុងបញ្ចប់ ដែលបង្កើនភាពងាយស្រួល និងផ្តល់លទ្ធភាពកាន់តែប្រសើរឡើង និងទូលំទូលាយជាងមុនដល់អតិថិជន ក្នុងងការទទួលបានហិរញ្ញវត្ថុសម្រាប់ការប្រើប្រាស់ និងគាំទ្រដល់កំណើនសេដ្ឋកិច្ច»

ចាប់ពីថ្ងៃទី ០៦ ខែវិច្ឆិកាឆ្នាំ ២០២៣នេះ តទៅ អតិថិជននឹងអាចចូលប្រើ BNPL តាមរយៈវេទិកា Mora BNPL។ កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រុមហ៊ុន ដែលនាំមុខគេទាំង៤នេះ បង្ហាញពីសក្តានុពលដ៏ធំធេងនៃការបង្កើតថ្មី និងភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងការរៀបចំអនាគតនៃសេវាកម្មហិរញ្ញវត្ថុនៅកម្ពុជា៕