(លីវើភូល)៖ ខ្សែប្រយុទ្ធ Luis Diaz បានចូលលេង ក្នុងនាមកីឡាករបម្រុងដែលរកបាន ១គ្រាប់ឲ្យ Liverpool ចុងម៉ោងពេលប្រកួតទល់នឹងម្ចាស់ផ្ទះ Luton Town នៅរាត្រីថ្ងៃអាទិត្យ ទី០៥ ខែវិច្ឆិកា មានរយៈពេល ១០ថ្ងៃមកហើយ ពេលក្រុមគ្រួសាររបស់លោកត្រូវបានចាប់ជំរិត។

Diaz បានចូលលេងចុងក្រោយក្នុង Premier League ជាមួយហង្សក្រហម Liverpool កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ នៅមុនពេលឪពុករបស់លោកត្រូវបានខ្មាន់កាំភ្លើងចាប់ជំរិតរហូតមកទល់នឹងពេលនេះ គិតចាប់តាំងពីចុងខែមុននៅប្រទេសកូឡុំប៊ី។

នៅក្រោយពេលបំប៉ោងសំណាញ់បានសម្រេចក្នុងនាទី៩០+៥ នាកីឡដ្ឋាន Harvey Elliott កីឡាករ Diaz ក៏បានលើកអាវ ដើម្បីបង្ហាញសារ «ក្នុងការដោះលែងឪពុកខ្លួនឲ្យមានសេរីភាពឡើងវិញដែរ»

អតីតកីឡាករក្លិប FC Porto វ័យ ២៦ឆ្នាំខាងលើនេះ ក៏បានខកខានចូលរួមជាមួយ Liverpool មានរយៈពេល ១០ថ្ងៃមកហើយ ក៏ប៉ុន្តែលោក Jurgen Klopp អ្នកចាត់ការទូទៅហង្សក្រហមបានទម្លាយថា Diaz ចង់ចូលរួមជាមួយក្លិបក្នុងប្រកួតទល់នឹង Luton Town។

ការចែកគ្នាម្នាក់ ១ពិន្ទុនៃសប្តាហ៍ទី១១ ជើងទី១ នេះដែរ បានធ្វើឲ្យ Liverpool ឈរនៅលេខ៣ ក្នុងតារាងលីគ Premier League បណ្តោះអាសន្នដោយមាន ២៤ពិន្ទុស្មើក្រុមលេខ៤ Arsenal តាមពីក្រោយក្រុមកំពូលតារាង Manchester City ៣ពិន្ទុ នៅពេលពួកគេបានចាយលុយអស់ប្រមាណជាង ១៥០លានផោន ក្នុងការទិញកីឡាករថ្មីចូលរដូវក្តៅនេះ នៅពេល Luton បានចាយតែជាង ២០លានផោន និងឈរនៅលេខ១៧ ជាមួយ ៦ពិន្ទុប៉ុណ្ណោះ៕