(ប៉ារីស)៖ កីឡាករវាយកូនបាល់ទោល Novak Djokovic បានគ្រងតំណែងជើងឯកពាន Paris Masters 2023 របស់បារាំង ក្រោយផ្តួលគូប្រជែង Grigor Dimitrov នៅវគ្គផ្តាច់ព្រ័ត្រនារាត្រីថ្ងៃអាទិត្យ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

នេះជាលើកទី៧ ផងដែរសម្រាប់កីឡាករសញ្ជាតិស៊ែប៊ី ក្នុងការកាន់កាប់ពាន Paris Masters និងបង្កើតកំណត់ត្រាដល់ទៅ ៤០ដងផងដែរ ក្នុងការឈ្នះពានកម្រិត Masters មួយនេះ។

ក្នុងប្រកួតនោះដែរ កីឡាករវ័យ ៣៦ឆ្នាំ Djokovic ដែលឈរនៅចំណាត់ថ្នាក់លេខ១ របស់ពិភពលោកបច្ចុប្បន្ន បានយកឈ្នះ Grigor Dimitrov ២សិតជាប់គ្នាតែម្តង ក្នុងលំដាប់ពិន្ទុ ៦-៤ និង ៦-៣ ដើម្បីឈ្នះពានជាលើកទី៦ ផងដែរប្រចាំឆ្នាំ២០២៣ នេះ ដោយក្នុងនោះមានពានធំក្នុងកម្រិត Grand Slam ៣លើកទៀតផង ក្នុងចំណោមជ័យជម្នះ ៣៣លើក និងចាញ់តែ ១លើកប៉ុណ្ណោះសម្រាប់រដូវកាលនេះ។

Dimitrov ដែលធ្លាប់ជាអតីតកីឡាករឈរនៅលំដាប់លេខ៣ ពិភពលោកផងនោះ មិនអាចបន្តទម្រង់លេងខ្លាំងដូចកាលជុំដំបូងៗឡើយ នៅពេលប៉ះជើងខ្លាំង Djokovic ដែលបានបង្កកំហុសដល់ទៅ ១៩លើក ប្រើប្រៀបធៀបនឹងដៃគូបង្កឡើង ១០លើកនៃការប្រកួតក្នុងសិតទី១ និងបង្កកំហុសនេះជាញឹកញាប់ទៀត សម្រាប់សិតទី២ ទៀត ដែលធ្វើឲ្យ Djokovic យកបានជ័យជម្នះដោយស្រួលតែម្តង៕