(ភ្នំពេញ)៖ GANZBERG បានបោះជំហានជាប្រវត្តិសាស្ត្រថ្មីមួយទៀតហើយជាមួយគុនខ្មែរ ដោយបានសហការក្នុងនាមជាអ្នកឧបត្ថម្ភធំរៀបចំព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ ការប្រកួតគុនខ្មែរ ដែលធ្វើឡើងនៅលើទឹកដីប្រទេសអូស្ត្រាលី ហើយនៅថ្ងៃនេះយើងរកឃើញម្ចាស់កាដូយក្សពី GANZBERG នោះគឺ​អ្នកលេងជង្គុងពិឃាដ អេ អាំម៉ារីន ភូថង ក្នុងនោះផងដែរ​ GANZBERG ក៏បានផ្តល់ជូនរង្វាន់ម៉ូតូ១គ្រឿងដល់​​កីឡា​ករ​គុនខ្មែរ អ្នកលេងក្បាច់ជំនាន់ថ្មី គឿម សុវណ្ណគីម។

សូមបញ្ជាក់ថា អេ អាំម៉ារីនភូថង បានយកឈ្នះកីឡាករអូស្ដ្រាលី Clinton Corke ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី៤ ដោយក្លាយជាម្ចាស់គ្រងខ្សែក្រវាត់ ជាពិសេសទទួលបាននៅកាដូយក្សរថយន្តថ្មីខ្លាញ់គោតម្លៃជិត ៤ម៉ឺនដុល្លារពីក្រុមហ៊ុន GANZBERG។

ចំណែកឯកីឡាករគុនខ្មែរ ម៉ឺន មេឃា ឈ្នះពិន្ទុឯកច្ឆន្ទ ៣-០ ដណ្តើមខ្សែក្រវាត់ពិភពគុនខ្មែរ។ គូប្រកួតមិត្តភាពអន្ដរជាតិវិញ កីឡាករគុនខ្មែរ គឿម សុវណ្ណគីម យកឈ្នះកីឡាករអូស្ដ្រាលី Fahed Haidar ដោយពិន្ទុ។។

នេះហើយនេះក៏ជាប្រវត្តិសាស្ត្រថ្មីមួយដែលកីឡាករគុនខ្មែរយើងនាំគ្នាទស្សនារហូតដល់ជិត៤លាន់នាក់ នឹងស្រែកហ៊ោលើកទឹកចិត្តដល់កីឡាករគុនខ្មែរ​យើងទទួលបានជ័យជម្នះជូនប្រទេសជាតិ​។

GANZBERG លើកស្ទួយគុនខ្មែរ ឡើងដល់កម្រិតពិភពលោក! ស្រឡាញ់គុនខ្មែរ ស្រឡាញ់ GANZBERG!!