(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺជាថ្ងៃពិសេសសម្រាប់ក្រុមហ៊ុន OPPO ប្រចាំកម្ពុជា ដែលបានបើកបើកដំណើរការនូវ OPPO Flagship Store នៅផ្សារទំនើប AEON Mall (ជាន់ទី១) ហើយក៏ជាថ្ងៃដាក់លក់ដំបូងនូវទូរស័ព្ទ Find N3 Series ជាស្មាតហ្វូនអធិរាជអេក្រង់បត់របស់ OPPO ដែលទើបដាក់សម្ពោធកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ រំលងទៅថ្មីៗនេះ។

តួយ៉ាងក្នុងកម្មវិធីសម្ពោធ OPPO Flagship Store & Find N3 Series First Sale ក៏ឃើញមានការចូលរួមពីបណ្តាដៃគូសហការតារាល្បីៗជាច្រើនរូប ដូចជា រ៉េត ស៊ូហ្សាណា, ជូរី ល្អហួស, ភឹម ស្រីនោ, តាន់ ជេស៊ី, គុយ អេណា, Lee Xin និង Chma ព្រមទាំងសារព័ត៌មានជាច្រើនស្ថាប័នក្នុងស្រុក។

រឹតតែពិសេសឃើញថាក្រុមហ៊ុន OPPO ក៏បានផ្តល់ជូនកាដូ Free Free ដល់ហ្វេនៗគ្រប់ៗគ្នាដែលបានអញ្ជើញចូលរួមកម្មវិធី។ មិនតែប៉ុណ្ណោះ OPPO ក៏បានផ្តល់ជូនឱកាសពិសេសដែលមិនធ្លាប់មានជាមួយការបញ្ចុះតម្លៃលើ OPPO Pad Air និងរាល់ការទិញស្មាតហ្វូន OPPO គ្រប់ម៉ូដែលនឹងទទួលបានកាដូពិសេសៗជាច្រើនពី OPPO ដែលឱកាសនេះមិនធ្លាប់មានពីមុននោះទេ។

ក្រៅពីការផ្តល់ជូនដ៏ពិសេសខាងលើ គោលបំណងធំដែលក្រុមហ៊ុន OPPO នៅកម្ពុជាបើកដំណើរការនូវ Flagship Store ដំបូងរបស់ខ្លួនគឺដើម្បីផ្តល់ជូននូវភាពងាយស្រួល សេវាកម្មដ៏ទាន់ចិត្ត និងផ្តល់បទពិសោធដ៏ល្អប្រសើរដល់អតិថិជនក្នុងការមកតេស្តទូរស័ព្ទ OPPO គ្រប់ស៊េរីគ្រប់ម៉ូដែលដោយផ្ទាល់នៅក្នុងហាង ព្រមទាំងមានបុគ្គលិកជំនាញៗដែលអាចប្រឹក្សាមតិយោបល់។ អ្វីដែលកាន់តែពិសេស រាល់ការអញ្ជើញមកជាវស្មាតហ្វូន OPPO គ្រប់ម៉ូដែលនៅ Flagship Store អតិថិជននឹងទទួលបានការបិត Screen ដោយឥតគិតថ្លៃ៕