(ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ម៉េង ថ្នាក់ដឹកនាំកំពូល ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី៣១ ខែតុលា នេះ បានធ្វើដំណើររួមគ្នាជាមួយ ក្រុមតារាចម្រៀងរ៉េបវ័យក្មេង La Cima Cartel ធ្វើដំណើរទៅដល់ទីក្រុងបាងកក ដើម្បីផ្ដល់ឱកាសថ្មី និងការផ្លាស់ប្ដូរបទពិសោធន៍សិល្បៈចម្រុះ កម្រិតតំបន់ជាមួយអ្នកជំនាញនៅប្រទេសថៃ។

វត្តមានដ៏កម្ររបស់ អ្នកឧកញ៉ា លាង ម៉េង ដឹកនាំផ្ទាល់ សិល្បករខ្មែរជំនាន់ថ្មី ដែលកំពុងមានភាពល្បីល្បាញក្នុងស្រទាប់យុវវ័យ ជាពិសេសវិស័យចម្រៀងរ៉េបក្នុងប្រទេសកម្ពុជា ទៅដល់បរទេសនាពេលនេះ ពិតជាបានបង្កប់នូវមហិច្ឆិតាកាន់តែច្បាស់ និងចក្ខុវិស័យប្រាកដនិយម ក្នុងការលើកកម្ពស់អ្វីដែលជាស្នាដៃ គំនិតប្រាជ្ញា ការច្នៃប្រឌិតថ្មី និងសមិទ្ធិផលរបស់ខ្មែរ ទៅកាន់ឆាកអន្តរជាតិ ទោះក្នុងតម្លៃណាក៏ដោយ។  

នាទឹកដីបាងកក ក្រុមតារាចម្រៀង La Cima Cartel បានសាកល្បងបង្កើតនូវបទពិសោធន៍ដ៏ថ្មី និងមិនធ្លាប់មានពីមុនមក នោះគឺការថតស្ពតពាណិជ្ជកម្ម CAMBODIA BEER របស់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាមួយសិល្បៈករល្បីៗប្រចាំប្រទេសថៃ។ តាមការរំពឹងទុក ស្ពតពាណិជ្ជកម្មនេះ ដែលមានការចូលរួមសម្ដែងដោយ ក្រុម La Cima Cartel នឹងរួចរាល់ក្នុងពេលឆាប់ៗខាងមុខ។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាពាណិជ្ជកម្មមួយ នៅពីក្រោមក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនផលិតភេសជ្ជៈស្តង់ដារកម្រិតអន្តរជាតិ វិយោគដោយសហក្រិនខ្មែរ100% និងកំពុងរួមចំណែក កសាងម៉ាកយីហោរបស់ខ្មែរ ទៅកាន់ប្រទេសនានាក្នុងតំបន់អាស៊ាន និងពិភពលោកបានស្គាល់កាន់តែច្បាស់ពីអ្វីដែលខ្មែរមាន ទៅកាន់ពិភពលោក។

ចំពោះការផ្សារភ្ជាប់បទពិសោធន៍ ក្រុមតារាចម្រៀងវ័យក្មេង La Cima Cartel គឺជាការត្រួសត្រាយផ្លូវ ដ៏ដូចជាកសាងប្រជាប្រិយភាព និងពង្រីកទីផ្សារនៃវិស័យចម្រៀងសម័យទំនើបរបស់យុវជនខ្មែរ ឱ្យកាន់តែលេចធ្លោ ដូចទៅចក្ខុវិស័យដ៏វែងឆ្ងាយ របស់ថ្នាក់ដឹកនាំ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលសម្រេចបាននូវការកសាងម៉ាកយីហោរបស់ខ្មែរ ឱ្យបរទេសទទួលស្គាល់ និងផ្ដល់តម្លៃ កម្រិតអន្តរជាតិដូច្នេះដែរ៕