(ម៉ាកសី)៖ ក្លិបបាល់ទាត់ Lille បានឲ្យដឹងថា អ្នកគាំទ្ររបស់ពួកគេមិនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរទៅកាន់ទីក្រុង Marseille ដើម្បីទស្សនាការប្រកួតនៅនារាត្រីនេះឡើយ ដោយសារបារម្ភពីបញ្ហាសុវត្ថិភាព។

Marseille ត្រូវធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលស្វាគមន៍ក្រុម Lille នៅក្របខណ្ឌ Ligue 1 នារាត្រីថ្ងៃសៅរ៍ ទី០៤ ខែវិច្ឆិកានេះ។

បម្រាមនេះត្រូវបានដាក់ចេញ ក្រោយហេតុការណ៍គប់រថយន្តក្រុងរបស់ក្លិប Lyon ដោយក្រុមអ្នកគាំទ្រ ដែលធ្វើការប្រកួតរវាង Marseille ទល់នឹង Lyon ពន្យារពេលផងដែរកាលពីរាត្រីថ្ងៃអាទិត្យសប្តាហ៍មុន។

ក្នុងហេតុការណ៍នោះដែរ Lyon ក៏បានបញ្ជាក់តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនថា «អ្នកចាត់ការទូទៅរបស់ពួកគេ គឺលោក Fabio Grosso រងរបួសធ្ងន់ នៅពេលរូបលោកព្យាយាមចាកចេញពីឡានក្រុងនោះ»។

យ៉ាងណាក៏ដោយ ស្ថាប័នគ្រប់គ្រងលីគបារាំង LFP ក៏បានបញ្ជាក់ពីកាលបរិច្ឆេទប្រកួតឡើងវិញរវាង Marseille និង Lyon គឺធ្វើឡើងនៅថ្ងៃទី០៦ ខែធ្នូ ដោយពុំបានបញ្ជាក់ទីតាំងពិតប្រាកដនោះទេ៕