(ភ្នំពេញ)៖ ប៊ូសស្រ្តង ជាក្រុមហ៊ុនភេសជ្ជៈប៊ូវកម្លាំងដំបូងគេបង្អស់ ដែលហ៊ានផ្ដល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តខ្ពស់ជាងគេ មិនធ្លាប់មានពីមុនមកក្នុងវិស័យគុនខ្មែរ ចំនួន១០០លានរៀល ដល់ BA របស់ខ្លួន គឺកីឡាករ ព្រំ សំណាង។

ប៊ូសស្រ្តងជួយគុនខ្មែរ រៀបចំកម្មវិធីប្រគល់ប្រាក់ឧបត្ថម្ភដល់កីឡាករគុនខ្មែរ ព្រំ សំណាង ដូចដែលបានប្រកាសនៅក្នុងមហាព្រឹត្តិការណ៍ «ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឲ្យឡាន» កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ ដោយប៊ូសស្រ្តង បានប្រកាសថា ផ្ដល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្ត បំប៉ន BA របស់ខ្លួន គឺកីឡាករ ព្រំ សំណាង ចំនួន១០០លានរៀល ដើម្បីបំប៉នរាងកាយឡើងវិញ ក្លាយជាអ្នកខ្លាំងគុនខ្មែរពិតប្រាកដ ជាពិសេសក៏បានជួយជាកន្លែងហ្វឹកហាត់លំដាប់ VIP ផ្ដល់ខនដូរទំនើបសម្រាប់ស្នាក់នៅ និងអញ្ជើញគ្រូបង្គោលហ្វឹកហាត់បំបែកក្បាច់ ១០នាក់ផងដែរ។

ប៊ូសស្រ្តង ជាក្រុមហ៊ុនចិត្តល្អ ដែលជួយគុនខ្មែរពិតប្រាកដ មានទាំងដាក់រង្វាន់ឡានខ្លាញ់គោឲ្យគុនខ្មែរ ប្រកួតដណ្ដើមយកដំបូងគេជាប្រវត្តិសាស្រ្ត និងឧបត្ថម្ភទឹកប្រាក់ជាច្រើនដល់កីឡាករគុនខ្មែរ។ លើសពីនេះ ថែមទាំងនាំយកគុនខ្មែរទៅប្រកួតនៅបរទេស ដើម្បីផ្សព្វផ្សាយពីភាពខ្លាំង នៃក្បាច់គុនខ្មែរឲ្យបរទេសបានស្គាល់កាន់តែច្រើន។ ដូច្នេះបើស្រលាញ់គុនខ្មែរ ចង់ជួយគុនខ្មែរ ញុំាប៊ូសស្រ្តងទាំងអស់គ្នា! ញុំាប៊ូសស្រ្តង ដូចបានជួយគុនខ្មែរផ្ទាល់ដៃ៕