(ភ្នំពេញ)៖ គម្រោងលំនៅឋានដ៏ធំបំផុតដែលបង្កើតឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ហនុមាន អ៉ីស្ទេត ដែលមានទីតាំងនៅតំបន់ព្រែកព្នៅ​ បានប្រកាសបើកលក់ហេីយកាលពីថ្មីៗនេះនូវប្រភេទផ្ទះវីឡាកូនកាត់ថ្មី ដែលផ្តល់ជម្រើសកាន់តែច្រើនជាងមុនដល់អ្នកទិញសម្រាប់មនុស្សគ្រប់វ័យ។

ប្រភេទផ្ទះនេះដែលត្រូវបានរចនាយ៉ាងយកចិត្តទុកដាក់ ជាមួយនឹងភាពច្នៃប្រឌិតសំរាប់អ្នកដែលស្រលាញ់ធម្មតាជាតិ និង រុក្ខជាតិបៃតងជាមួយសួនច្បារនៅចំកណ្តាលផ្ទះទំហំ ៨ម៉ែត្រ ដែលអាចផ្សារភ្ជាប់ជីវិតប្រចាំថ្ងៃជាមួយនឹងធម្មជាតិ។
ជាពិសេស វីឡាកូនកាត់ ហ្កាឌិនលីងវីឡានេះមានភាពស័ក្តិសមជាមួយគ្រួសារគ្រប់ជំនាន់ ដែលមានបំនងប្រាថ្នាចង់បានផ្ទះដែលមានភាពឯកជនភាព និងមានផាកសុខភាព ដែលមានតម្លៃចាប់ពី ៧ម៉ឺនដុល្លារជាងតែប៉ុណ្ណោះ ។

ហ្កាឌិនលីងវីឡា​ មានទំហំសាច់ដី ២០ម៉ែត្រ និងមានទីធ្លាមុខផ្ទះសល់ ៥ម៉ែត្រ សម្រាប់ចតយានជំនិះ និងជាពិសេសនៅខាងមុខផ្ទះមានរៀបជាបន្ទាត់ខណ្ឌសួនតួចៗដើម្បីលំអព្រំដីផ្ទះនីមួយៗផងដែរ។ ក្រៅពីនេះប្រភេទផ្ទះហ្កាឌិនលីងវីឡានេះ​ បានរចនាឱ្យមានពន្លឺថ្ងៃគ្រប់គ្រាន់ និងខ្យល់ចេញចូល ផ្តល់នូវបរិយាកាសរស់នៅប្រកបដោយផាសុកភាពមិនតែប៉ុណ្ណោះវាជាផ្នែកមួយជួយក្នុងការសន្សំសំចៃអគ្គីសនី។ ក្រៅពីនេះយើងមានព្រែកធម្មជាតិ ដែលផ្តល់ខ្យល់អាកាសបរិសុទ្ធ និងបរិយាកាសរស់នៅស្រស់ស្រាយដល់អ្នករស់នៅ រួមជាមួយនឹងបរិក្ខារទំនើបផ្សេងៗដូចជា សួនសាធារណៈ កន្លែងហាត់ប្រាណ និងទីធ្លាបៃតងជាដើម។

ចំណែកបន្ទប់នីមួយៗមានទំហំធំទូលាយ អមជាមួយការដេគ័នៅខាងក្នុងផ្ទះ និងបំពាក់ដោយសម្ភារះទំនើបៗ។ ចំណែកចង្រ្កានបាយមានភាពស្តង់ដារដែរមានបំពង់បឺតផ្សែង ហើយកន្លែងបោកគក់វិញគឺនៅដាច់ដោយឡែកពីគេដោយមិនបង្ករឱ្យមានភាពសើមដល់មុខងារផ្សេងៗ។

សម្រាប់ទីតាំងនៃគម្រោង ដឹ អាណាចក្រ នេះគឺស្ថិតនៅលើផ្លូវជាតិលេខ៥ ដែលធ្វើដំណើរត្រឹម ១៥នាទីពី ផ្សារទំនើប Aeon 2 ឬ Makro។​ នេះគឺជាឧកាសមួយសម្រាប់អ្នកដែលចង់បានផ្ទះមួយដែលមានកម្រិតស្តង់ដារ ទាំងគុណភាពសំណង់ និងការរចនា​ ហើយតម្លៃនោះក៏អ្នកទាំងអស់គ្នាមិនចាំបាច់បារម្ភដែរព្រោះអាចបង់រំលោះបាន ដោយមិនចាំបាច់
មានការប្រាក់ ។

សាកសួរព័តមានឥឡូវនេះ ដើម្បីទទួលបានឳកាសចំណេញមហាសាល។សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទៅកាន់លេខ 098 339 339 / 095 339 339 ឬតាម Telegram: https://t.me/The_anajak_by_HE
Telegram: https://t.me/hanumanestate