(ភ្នំពេញ)៖ បច្ចុប្បន្ននេះគេសង្កេតឃើញថាទីផ្សារស្មាតហ្វូនអេក្រង់បត់ Flip ហាក់មានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកចូលចិត្តលេងស្ដាយទូរស័ព្ទ ពិសេសគឺធ្វើឲ្យពិភពលោកកំពុងចាប់អារម្មណ៍ទៅលើម៉ូដែល OPPO Find N3 Flip និងស្មានហ្វូនអេក្រង់បត់ដទៃទៀត ដែលកំពុងប្រកួតប្រជែងគ្នានៅលើទីផ្សារ។ យ៉ាងណាមិញ ពេលនេះយើងសូមបង្ហាញនូវចំណុចពិសេសអស្ចារ្យរបស់ស្មាតហ្វូនអេក្រង់បត់មួយរបស់ OPPO ដែលទើបនឹងចេញនោះ គឺម៉ូដែល OPPO Find N3 Flip។

* ប្រព័ន្ធកាមេរ៉ា
OPPO Find N3 Flip បំពាក់លេនកាមេរ៉ាចំនួន៣គ្រាប់ ដែលជាការសហការជាមួយ Hasselblad ជាមួយកាមេរ៉ាមេទំហំ 50MP ជាមួយមុខងារទប់លំនឹង OIS។ ចំណែកមួយគ្រាប់ទៀតគឺជាលេន Ultrawide ដែលមានទំហំ 48MP មានមុខងារ Auto Focus ដែលអាចថតប្លង់ពង្រីមុំបានដល់ 114o និងគ្រាប់ទី៣ គឺជាកាមេរ៉ា Telephoto ដែលជាទូរស័ព្ទ Flip តែមួយគត់ដែលផ្តល់ជូននូវលេន Telephoto ដែលមានទំហំ 32MP ជាមួយមុខងារ 2x Optical Zoom ថែមទៀតផង។ ចំណែកកាមេរ៉ាសែលហ្វីវិញមានទំហំរហូតទៅដល់ 32MP ជាមួយមុខងារ Auto Focus និង open-loop focus។ សម្រាប់ OPPO Find N3 Flip ជាស្មាតហ្វូនដែលមានកាមេរ៉ាមុខនិងកាមេរ៉ាក្រោយធំជាងស្មាតហ្វូនអេក្រង់បត់ដទៃដែលដាក់លក់នៅលើទីផ្សារ។

* អេក្រង់ខាងក្រៅ
ក្រឡេកមកមើលអេក្រង់ខាងក្រៅវិញម្តងឃើញថាម៉ូដែលនេះមានការឌីហ្សាញយ៉ាងពិសេស ដែល OPPO Find N3 Flip ឌីហ្សាញអេក្រង់ខាងក្រៅជាលក្ខណៈបញ្ឈរ 3.26” AMOLED ដែលគាំទ្រការប្រើកម្មវិធីរហូតជាង 80 applications ឯណោះ ហើយវាមានភាពងាយស្រួលក្នុងការប្រើប្រាស់ជាមួយនឹងអេបផ្សេងៗទាំងផ្ញើសារ ថតរូប ប្រើ TikTok ឬ google map ព្រោះវាជារូបរាងបញ្ឈរដូចគ្នានឹងអេក្រង់ធំខាងក្នុងផងដែរ។ សម្រាប់អេក្រង់បញ្ឈរ ឬ Vertical របស់ OPPO អាចប្រើប្រាស់ស្រួលជាងអេក្រង់ផ្តេក ឬ Horizontal លើស្មាតហ្វូនអេក្រង់បត់ដទៃ។

* ថាមពលថ្ម
OPPO Find N3 Flip បំពាក់ថាមពលថ្មទំហំដល់ទៅ 4300mAh ព្រមទាំងបំពាក់បច្ចេកវិទ្យាសាកថ្មល្បឿនលឿន 44W SUPERVOOC។ ខណៈស្មាតហ្វូនអេក្រង់បត់ដទៃបំពាក់ថាមពលថ្មត្រឹមតែ 3700mAh និងសាកថ្មក្នុងល្បឿនត្រឹមតែ 25W ប៉ុណ្ណោះ។

* អេក្រង់ខាងក្នុង
OPPO Find N3 Flip ជាស្មាតហ្វូនដែលរចនាឡើងជាមួយអេក្រង់បត់ដែលទទួលស្គាល់គុណភាពដោយ TÜV Rheinland ដែលអាចបត់អេក្រង់បានដល់ទៅជាង៦សែនដង គន្លាក់បត់តំណក់ទឹកជាមួយនឹងដែកថែប aircraft ឈានមុខគេដោយបិទមិនឃើញចន្លោះ ស្ទើរមើលមិនឃើញស្នាមផ្នត់។ បើធៀបជាមួយស្មាតហ្វូនអេក្រង់បត់ដទៃ OPPO ពិតជាធ្វើបានល្អជាងគេតែម្តង។

ស្មាតហ្វូនអធិរាជអេក្រង់បត់ OPPO Find N3 Series បើកទទួល Pre-Order ហើយដោយ Find N3​ Flip តម្លៃ​ $999 | Find N3​ តម្លៃ​ $1899 ជាមួយនឹងការផ្តល់ជូនពិសេសដូចជា៖

* Pre-Order ស្មាតហ្វូន Find N3 Flip ថែមជូន៖ បណ្ណប្តូរអេក្រង់រយៈពេល៦ខែ ស្រោមការពារទូរស័ព្ទ ស៊ីមស្មាតលេខពិសេស Bronze ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល១២ខែ

* Pre-Order ស្មាតហ្វូន Find N3 ថែមជូន៖ បណ្ណប្តូរអេក្រង់រយៈពេល៦ខែ កាសឥតខ្សែ Enco​ Air3 ស៊ីមស្មាតលេខពិសេស Bronze ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល១២ខែ។

លោកអ្នកអាចធ្វើការ Pre-Order ចាប់ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជា៕