(ភ្នំពេញ)៖ ក្រុមហ៊ុនតាន់ ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី ជាក្រុមហ៊ុននាំចូលផ្តាច់មុខរថយន្តម៉ាក Nissan ប្រចាំកម្ពុជា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានប្រារព្ធពិធីសម្ពោធជាផ្លូវការ នៃរថយន្ត Nissan Almera Turbo ស៊េរីថ្មី នៅផ្សារទំនើបអ៊ីអន សែនសុខ និងមានការដាក់តាំងបង្ហាញរថយន្ត រយៈពេល២ថ្ងៃបន្តទៀត ដើម្បីឲ្យអតិថិជនទាំងអស់ បានទស្សនាផ្ទាល់ និងសួរព័ត៌មានបន្ថែម ពីរថយន្តស៊េរីថ្មីប្រភេទ ស៊ីដេន (Sedan) ដែលមានការរចនារូបរាងខាងក្រៅជាមួយម៉ូតដ៏ថ្មីស្រឡាង ជាមួយបច្ចេកវិទ្យាចុងក្រោយបង្អស់ ដែលផ្តល់ភាពងាយស្រួលក្នុងការបើកបរ។

ឆ្លៀតក្នុងឱកាសនេះដែល លោក ហួត គីមម៉េង នាយកគ្រប់គ្រងជាន់ខ្ពស់ប្រចាំក្រុមហ៊ុន តាន់ ចុង ម៉ូធ័រ នៅប្រទេសកម្ពុជា បានថ្លែងថា រថយន្ត Nissan Almera Turbo ស៊េរីថ្មី របស់យើងនឹងក្លាយ ជាជម្រើសរថយន្ត ស៊ីដេន (Sedan) សម័យថ្មីដែលនាំមកនូវភាពស៊ីវិល័យ សម្រាប់អតិថិជនមុនគេ ព្រោះរថយន្តស៊េរីថ្មីរបស់យើង ធ្វើការរចនាឡើងយ៉ាងល្អឥតខ្ចោះ ជាមួយរូបរាងដ៏ស្រស់ស្អាត និងមានកម្លាំងម៉ាស៊ីនខ្លាំង ផ្តល់ផាសុកភាពខ្ពស់ ពីព្រោះវាបានបន្ថែមមុខងារច្រើនជាងមុន និងល្អជាងមុនជាពិសេសលើផ្នែកប្រព័ន្ធសុវត្ថិភាពសម្រាប់លោកអ្នក។

លោកបន្ដថា «រថយន្ត អាល់មេរ៉ាសេរីថ្មី រចនាឡើងដោយផ្តោតលើការផ្តល់លំនឹងយ៉ាងល្អក្នុងបើកបរ ជាមួយម៉ាស៊ីនខ្លាំង ប៉ុន្តែសន្សំសំចៃប្រេងខ្ពស់ លើសពីនេះទៅទៀត បានរួមបញ្ចូលជាមួយបច្ចេកវិទ្យា ចុងក្រោយបំផុត ដែលធ្វើឲ្យមានភាពងាយស្រួល និងរីករាយសម្រាប់អ្នកបើកបរ។ យើងសង្ឃឹមថា រថយន្ត អាល់មេរ៉ាសេរីថ្មី នឹងនាំយកបទពិសោធថ្មីដែលល្អ ហើយសក្តិសមសម្រាប់អតិថិជនគ្រប់លំដាប់។ ខ្ញុំមានកិត្តិយសយ៉ាងខ្លាំង ក្នុងការសម្ពោធជាផ្លូវការនៅរបស់រថយន្ត Nissan Almera Turbo ស៊េរីថ្មី សម្រាប់ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃនេះ»

ការរចនាប៉ាណាខាងមុខថ្មីរាងអក្សរV ជាមួយនិមិត្តសញ្ញានីសាន់ថ្មី ជាមួយពណ៌គុជខ្យង និងដំបូលពណ៍ខ្មៅរលោង រថយន្ត Nissan Almera Turbo ស៊េរីថ្មីបានរចនារូបរាងថ្មី ឆ្លុះបញ្ចាំងពីការរចនា ផ្នែកខាងក្រៅដ៏ស្រស់បំព្រង និងទំនើប។ ការផ្លាស់ប្តូរនេះ គឺមានភាពទាក់ទាញជាពិសេសប៉ាណា V-Motion Grille ដែលជំនួសក្រឡាចត្រង្គខាងមុខ ដែលរឹងមាំពីមុន ហើយឥឡូវនេះ មាននិមិត្តសញ្ញា Nissan ថ្មី។ ការរចនាថ្មីនេះ ធ្វើឲ្យរថយន្តកាន់តែស្រស់ស្អាត ចាប់ពីខាងមុខ ដំបូលដល់ផ្នែកខាងក្រោយ ដែលឆ្លុះបញ្ចាំងពីការរចនាទំនើបល្អឥតខ្ចោះ ជាមួយរូបរាងបែបស្ព័ររបស់រថយន្ត។

លក្ខណៈពិសេសលេចធ្លោរបស់ New Nissan Almera Turbo គឺជាពណ៌របស់វា គឺ ពណ៌គុជខ្យងជាមួយនឹងដំបូលខ្មៅរលោង។ ពណ៌គុជខ្យង បង្ហាញពីឥទ្ធិពលដ៏គួរឲ្យទាក់ទាញ នៅពេលដែលវាផ្លាស់ប្តូរ ពណ៌ទៅតាមពន្លឺថ្ងៃ ពេលមើលពីជ្រុងផ្សេងគ្នា។ នៅក្រោមពន្លឺតិច វាប្រែពណ៌ស្វាយ ខណៈពេលក្រោមពន្លឺថ្ងៃខ្លាំង វាប្រែទៅជាពណ៌ខៀវ។ ពណ៌គុជខ្យងបង្ហាញពីភាពទំនើប និងភាពឆើតឆាយ នៅពេលដែលរថយន្តកំពុងបើកបរលើផ្លូវ។

ផាសុកភាព និងមុខងារសុវត្ថិភាព រថយន្ត Nissan Almera Turbo ស៊េរីថ្មី បំពាក់ជាមួយកាប៊ីនធំទូលាយ ប្រកបដោយផាសុកភាព ជាមួយការច្នៃប្រឌិតខ្ពស់ ធ្វើឲ្យការបើកបរកាន់តែមានភាពរីករាយ។ ផ្ទៃខាងក្នុងនៃរថយន្តបានរចនាយ៉ាងល្អិតល្អន់បង្ហាញពីភាពប៉ិនប្រសប់ដ៏ល្អ ជាមួយតាបឡូស្បែកពណ៌ខ្មៅដ៏ប្រណិតរំលេចជាមួយផ្ទៃពណ៌ខៀវចាស់ភ្លឺរលោង ទំនើបបែបស្ព័រ។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន រថយន្ត Nissan Almera Turbo ស៊េរីថ្មីបន្ថែម នូវមុខងារផ្តល់ផាសុកភាពជាច្រើន ដើម្បីបំពេញទៅតាមការរស់នៅប្រកបដោយភាពទំនើបស៊ីវិល័យ។ ការកែលម្អទាំងនេះ រួមមានឆ្នាំងសាកឥតខ្សែ ដែលធានាថាថ្មទូរស័ព្ទរបស់អ្នកនៅតែអាចដំណើរការពេញមួយថ្ងៃ មុខងារកំណត់ល្បឿនថេរ ធ្វើឲ្យការធ្វើដំណើររបស់អ្នកប្រកបទៅដោយទំនុកចិត្ត និងមានសុវត្ថិភាព។

ប្រព័ន្ធកំសាន្តដ៏ទំនើបដែលមានអេក្រង់ Touchscreen ទំហំ 8 អ៊ីញ Color Display Audio (AIVI) បានទទួលការអាប់ដេតយ៉ាងសំខាន់ ដែលឥឡូវនេះផ្តល់ជូននូវការភ្ជាប់ស្មាតហ្វូនតាមរយៈ Android Auto និង Apple CarPlay ។ ការរួមបញ្ចូលគ្នានៃ infotainment, navigation, safety, and security, consolidating ឱ្យស្ថិតនៅលើកញ្ចក់អេក្រង់តែមួយដើម្បីងាយស្រួលក្នុងការប្រើប្រាស់។

រថយន្ត Nissan Almera Turbo ស៊េរីថ្មីផ្តល់នូវទំហំកាប៊ីនធំទូលាយងាយស្រួលដល់អ្នករួមដំណើរទាំងកៅអីខាងមុខនិងខាងក្រោយ។លើសពីនេះទៅទៀត មានឃ្លុបក្រោយទំហំ៤៧៤ លីត្រធំទូលាយ ងាយស្រួលផ្ទុកឥវ៉ាន់ធំៗ សម្ភារៈកីឡា វ៉ាលី។

ម៉ាស៊ីន Turbo-Charged, កម្លាំងម៉ាស៊ីនខ្លាំង, សន្សំសំចៃប្រេងឥន្ធនៈខ្ពស់ New Nissan Almera Turbo ត្រូវបានបំពាក់ដោយម៉ាស៊ីន HRA0DET 1.0 លីត្រ Turbo-charged តែមួយគត់របស់ក្រុមហ៊ុន Nissan ផលិតកម្លាំងអតិបរមា 100 សេះ (Ps) និងកម្លាំងរមួល 152 ញ៉ូតុនម៉ែត (Nm) ដែលជាកម្លាំងរមួលខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រភេទរថយន្ត (Sedan) ​ហើយវាជាជម្រើសដ៏ល្អបំផុត ក្នុងចំណោមរថយន្តផ្សេងទៀតដែលក្នុងប្រភេទ1500cc។ វាផ្តល់នូវកម្លាំងខ្លាំងក្នុងការបង្កើនល្បឿន។ វាក៏បានបំពាក់នូវប្រព័ន្ធ (Idling Stop) ដែលជួយសន្សំសំចៃប្រេងឥន្ធនៈកាន់តែច្រើន។

វាក៏បានបញ្ចូលនូវបច្ចេកវិទ្យា Mirror Bore Coating Technology នៅខាងក្នុងម៉ាស៊ីនដែលជាបច្ចេកវិទ្យា របស់រថយន្ត Nissan GT-R។ ដែលជាបច្ចេកវិទ្យាកាត់បន្ថយការកកិតនៃស៊ីឡាំងម៉ាស៊ីន ជាលទ្ធផលកាត់បន្ថយកម្ដៅនៃម៉ាស៊ីនយ៉ាងមានប្រសិទ្ធិភាព។ វាក៏បានបំពាក់នូវប្រព័ន្ធ ប្រអប់លេខ XTRONIC CVT ដែលជំនួយក្នុងការបើកបរ ជាមួយនឹង D-Step Logic ផ្តល់នូវងាយស្រួល ក្នុងការបង្កើនល្បឿនវ៉ាជែង។

ប្រព័ន្ធសុវត្ថិភាព 360 ដឺក្រេ បច្ចេកវិទ្យាឆ្លាតវៃរបស់ Nissan ជាមួយនឹងមុខងារសុវត្ថិភាពជាច្រើន រថយន្ត Almera Turbo ស៊េរីថ្មីបានផ្តល់ ឲ្យអ្នកបើកបរនូវទំនុកចិត្តក្នុងការធ្វើដំណើរ។ រថយន្តស៊េរីថ្មី ដែលនឹងដាក់សម្ពោធនេះ បានបំពាក់នូវប្រព័ន្ធត្រួតពិនិត្យសម្ពាធខ្យល់ក្នុងសំបកកង់រថយន្ត (TPMS) វាមិនត្រឹមតែបង្ហាញពីសម្ពាធខ្យល់ជាក់ស្តែងតែប៉ុណ្ណោះទេ ថែមទាំងផ្តល់សញ្ញា ដល់អ្នកបើកបរឲ្យបានដឹងអំពីសម្ពាធខ្យល់ខុសប្រក្រតី។ ប្រព័ន្ធភ្លើងចង្កៀងមុខ បង្កើន និងបន្ថយពន្លឺដោយស្វ័យប្រវត្តិ នៅពេលដែលមានរថយន្តនៅខាងមុខ ដើម្បីបង្កើនសុវត្ថិភាពនៅពេលបើកបរ។

ប្រព័ន្ធការពារសុវត្ថិភាព 360 ដឹក្រេ ផ្តល់នូវការការពារពេញលេញ ប្រព័ន្ធសុវត្ថិភាពទាំងនោះរួមមាន ប្រព័ន្ធព្រមានពីការប៉ះទង្គិចនៅខាងមុខដ៏ឆ្លាតវៃជាមួយនឹងហ្រ្វាំងសង្គ្រោះបន្ទាន់ ។

ប្រព័ន្ធផ្តល់សញ្ញាពេលវត្ថុ មើលមិនឃើញនៅក្បែររថយន្ត ប្រព័ន្ធព្រមាននៅពេលរថយន្តចាកចេញពីគន្លងផ្លូវ ប្រព័ន្ធតាមដានទិដ្ឋភាពរថយន្ត (IAVM) ពេលវត្ថុមានចលនានៅក្បែរថយន្ត (MOD) ប្រព័ន្ធផ្តល់សញ្ញាពេលមាន រថយន្តដ៏ទៃមកកៀករថយន្ត និងមកពីក្រោយ អំឡុងពេលថយរថយន្ត ប្រព័ន្ធហ្រាំ្វង ABS ប្រព័ន្ធទប់លំនឹងពេលជាន់ហ្រ្វាំង, ប្រព័ន្ធហ្វ្រាំង, ខ្សែក្រវ៉ាត់សុវត្ថិភាព, ឧបករណសុវត្ថិភាពសម្រាប់ភ្ជាប់កៅអីកូនក្មេងទៅនឹងកៅអីរថយន្ត, ប្រព័ន្ធទប់លំនឹងរថយន្ត, ប្រព័ន្ធទប់លំនឹងកង់រថយន្តកុំឲ្យរអិល, ប្រព័ន្ធជំនួយពេលឡើងចំណោត, ប្រព័ន្ធផ្តល់សញ្ញាពេលវត្ថុមើលមិនឃើញនៅក្បែររថយន្ត ពោងសុវត្ថិភាព SRS ចំនួន៦ និងខ្សែរក្រវ៉ាត់សុវត្ថិភាព៕