(ត្បូងឃ្មុំ)៖ ក្រុមហ៊ុនចំណីសត្វ គ្រីនហ្វីត (ខេមបូឌៀ) នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានរៀបចំកម្មវិធី «បំពេញក្ដីសុបិន្ដ» ដែលមានការចូលរួមពី អគ្គនាយក អគ្គនាយិកា ក្រុមការងារ មាតាបិតា និងសិស្សានុសិស្សជាច្រើនទៀត។

គួរជម្រាបថា ក្រុមហ៊ុន គ្រីនហ្វីត រៀបចំកម្មវិធីនេះឡើង ដើម្បីជាការចូលរួម​ចំណែកក្នុងការកសាងធនធានមនុស្សរបស់ក្រុមហ៊ុន ចំពោះបុគ្គលិក និងកូនៗ ដែលកំពុងសិក្សាដើម្បីក្លាយជាបញ្ញវ័ននាពេលអនាគត។

ក្រុមហ៊ុន គ្រីនហ្វីត (ខេមបូឌៀ) ជាក្រុមហ៊ុនផលឹតចំណីសត្វឈានមុខគេមួយនៅកម្ពុជា តែងតែចូលរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យកសិកម្មឲ្យកាន់តែប្រសើរឡើង។

លោកស្រី គីម ហ៊ាង អគ្គនាយិកា​ក្រុមហ៊ុន បានថ្លែងថា «ជាក់ស្តែងនៅក្នុងឧកាសថ្ងៃនេះ ក្រុមហ៊ុនបានរៀបចំកម្មវិធីសំរាប់កុមារ ក្រោមប្រធានបទ «បំពេញក្តីសុបិន» ដោយមានការផ្តល់កិត្តិយសចូលរួមពីលោកអគ្គនាយក ប៉ូច សុរិទ្ធី ព្រមទាំងក្រុមការងារ និងមាតាបិតា សិស្សានុសិស្យយ៉ាងច្រើនកុះករ»

លោកស្រីថា កម្មវិធីនេះបានប្រព្រឹត្តទៅជារាងរាល់ឆ្នាំដើម្បី លើកកម្ពស់សមត្ថភាពបុគ្គលិកដែលជាធនធានមនុស្សរបស់ក្រុមហ៊ុន និងកូនៗរបស់ពួកគេដែលកំពុងសិក្សាដើម្បីក្លាយជាបញ្ញវ័ននាពេលអនាគតសំរាប់ប្រទេសជាតិ ក្នុងនោះដែរក្រុមហ៊ុនក៏បានឧបត្ថម្ភសម្ភារសិក្សាមួយចំនួន ព្រមទាំងប្រាក់ចំនួន ៨០ម៉ឺនរៀល ដល់កុមារ ៩១នាក់ និងការផ្តល់កញ្ចាប់ធានារ៉ាប់រងសុខភាពផងដែរ៕