(បាត់ដំបង)៖ ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជឈានមុខមួយក្នុងប្រទេសកម្ពុជា បានដាក់សម្ភោធឱ្យប្រើប្រាស់ទីតាំងថ្មីនូវសាខាស្រុកមោងឫស្សី - ឃុំគារ ខណៈដែលធនាគារបានបន្តពង្រីកបណ្តាញសាខារបស់ខ្លួនទូទាំងប្រទេស ធនាគារ កាណាឌីយ៉ា សាខាស្រុកមោងឫស្សី - ឃុំគារ មានទីតាំងនៅផ្លូវជាតិលេខ៥ ភូមិពោធិ៍១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ការដាក់សម្ភោធទីតាំងថ្មីនៃធនាគារ កាណាឌីយ៉ា សាខាស្រុកមោងឫស្សី - ឃុំគារ ខេត្តបាត់ដំបង នេះគឺស្របជាមួយនឹងយុទ្ធសាស្ត្ររបស់ធនាគារ ដើម្បីពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទានទូទាំងប្រទេស។ អគារ និងទីតាំងថ្មីស្រឡាងរបស់ធនាគារ កាណាឌីយ៉ា នឹងបន្តផ្តល់នូវសេវាកម្មធនាគារប្រកបដោយភាពងាយស្រួល និងដំណោះស្រាយហិរញ្ញវត្ថុជាច្រើនទៅកាន់អតិថិជននៅក្នុងស្រុកមោងឫស្សី ដែលជាទីប្រជុំជនមួយពោរពេញទៅដោយសហគ្រិន អាជីវករ និងម្ចាស់សហគ្រាសធុនតូច និងមធ្យម។

ជាមួយនឹងវត្តមានក្នុងទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាជាង ៣២ឆ្នាំ ធនាគារ កាណាឌីយ៉ា តែងតែជាស្ថាប័នហិរញ្ញវត្ថុមួយដែលពោរពេញដោយស្ថេរភាព ភាពទំនួលទុកចិត្ត និងឧត្តមភាពធនាគារទៅកាន់អតិថិជននៅទូទាំងប្រទេសកម្ពុជា។ ដើម្បីសម្របទៅតាមការវិវឌ្ឍរបស់ទិដ្ឋភាពហិរញ្ញវត្ថុក្នុងស្រុក និងពិភពលោក ធនាគារបានផ្តោតសំខាន់ទៅការទទួលទំនុកចិត្តពីអតិថិជន និងបន្តផ្តល់នូវផលិតផល ព្រមទាំងសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយការច្នៃប្រឌិត ដើម្បីសម្របទៅតាមតម្រូវរបស់អតិថិជន។

ធនាគារ កាណាឌីយ៉ា សាខាស្រុកមោងឫស្សី - ឃុំគារ ផ្តល់នូវគ្រប់សេវាកម្មហិរញ្ញវត្ថុ ជាមួយនឹងទីតាំងថ្មី មានផារសុខភាពខ្ពស់ ព្រមទាំងបំពាក់បរិក្ខាទំនើប ដូចជាម៉ាស៊ីនស្វ័យធនាគារ ដូចជាម៉ាស៊ីន ATM និងម៉ាស៊ីនដក-ដាក់លុយ CRM។ បន្ថែមពីនេះផងដែរ បុគ្គលិកពោរពេញដោយបទពិសោធន៍របស់ធនាគារ ក៏នឹងរង់ចាំទទួលផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដល់អតិថិជនគ្រប់ប្រជាសាស្ត្រ មិនថាជារូបវន្តបុគ្គល ម្ចាស់អាជីវកម្ម ឬពាណិជ្ជករ។ ធនាគារ កាណាឌីយ៉ា សាខាស្រុកមោងឫស្សី - ឃុំគារ បើកបម្រើសេវាកម្មសម្រាប់អតិថិជនពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង៨៖០០នាទីព្រឹក រហូតដល់ម៉ោង៤៖០០នាទីរសៀល ដោយម៉ោងប្រតិបត្តិការសម្រាប់ថ្ងៃសៅរ៍ ចាប់ពីម៉ោង៨៖០០នាទីព្រឹក រហូតដល់ម៉ោង ១១៖៣០នាទីព្រឹក។

លោកស្រី សុង ខេងឡាយ អគ្គនាយិការង និងនាយិកាប្រតិបត្តិ ប្រតិបត្តិការ នៃធនាគារ កាណាឌីយ៉ា បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទីតាំងថ្មី សាខាស្រុកមោងឫស្សី - ឃុំគារ។

លោកស្រីមានប្រសាសន៍ថា «យើងខ្ញុំមានក្តីសោមន្សរីករាយណាស់ក្នុងការដាក់សម្ភោធជាផ្លូវការនូវទីតាំងថ្មី សាខា សាខាស្រុកមោងឫស្សី - ឃុំគារ។ នាងខ្ញុំសូមលើកទឹកចិត្តឱ្យលោក លោកស្រី អ្នកនាង កញ្ញា អញ្ជើញទទួលបានបទពិសោធន៍ថ្មីជាមួយនឹងសាខា សាខាស្រុកមោងឫស្សី - ឃុំគារ នេះ ក៏ដូចដើម្បីទទួលបាននូវការស្វាគមន៍ពីបុគ្គលិកប្រកបដោយដ៏ជំនាញច្បាស់លាស់ក្នុងការណែនាំអតិថិជនឱ្យទទួលបាននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុតាមតម្រូវការរបស់លោកអ្នក»

លោកស្រីបន្តថា «មិនថាលោក លោកស្រីជាអតិថិជន ឬម្ចាស់អាជីវកម្ម មិនថាបើកគណនីធនាគារ ស្នើសុំ KHQR សម្រាប់អាជីវកម្ម ឬស្នើសុំកម្ចីឥណទានដើម្បីពង្រីកប្រតិបត្តិការអាជីវកម្ម បុគ្គលិកធនាគារយើងខ្ញុំបានត្រៀមខ្លួនក្នុងការដើម្បីផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដើម្បីឱ្យអាជីវកម្ម និងពាណិជ្ជកម្មរបស់លោកអ្នកកាន់តែមានភាពរីកចម្រើន»