(ភ្នំពេញ)៖ នៅព្រឹកនេះ សាប៊ូ អូរ៉ា (Ora) បាននាំយកខ្សែកមាសទម្ងន់ ១ ជី ចំនួន ២ រង្វាន់ទៀត ទៅប្រគល់ជូនអតិថិជនដោយផ្ទាល់នៅខេត្តពោធិ៍សាត់ ដែលបានបើកគម្របធុងសាប៊ូ Ora ហើយត្រូវរង្វាន់។

អតិថិជនឈ្នះរង្វាន់ វ៉ូច ស្រីល័ក្ខ និយាយថា គាត់បានប្រើប្រាស់សាប៊ូ Ora នេះយូរមកហើយ ហើយការជ្រើសយកសាប៊ូនេះ ក៏ដោយសារសាប៊ូ Ora ជម្រះក្អែលបានលឿន ជាពិសេសមិនកាត់ ឬធ្វើឲ្យរបកស្អែកដៃតែម្ដង។

អ្នកឈ្នះរង្វាន់មួយរូបឈ្មោះ វ៉ាត ស្រីអូន ថា សាប៊ូ Ora ដាក់តែបន្តិចពពុះច្រើន និងបោកសម្លៀកបំពាក់បានស្អាតល្អ ដែលចំណេញបានច្រើន ព្រមទាំងមានក្លិនក្រអូបដូចទឹកអប់ផងដែរ។

ដើម្បីថ្លែងអំរគុណដល់អតិថិជនខ្លួន សាប៊ូ Ora បានផ្ដល់រង្វាន់ជូនអតិថិជនជារបស់ប្រើប្រាស់ជាច្រើនដោយដាក់ក្នុងធុងសាប៊ូ Ora ស្រាប់ៗ ព្រមទាំងខ្សែកមាស ៥០ រង្វាន់ និងម៉ូតូ Honda Dream 2023 រហូតដល់ ៥ គ្រឿង ដែលដាក់ជាសន្លឹកប័ណ្ណឈ្នះរង្វាន់។ អតិថិជនសាប៊ូ Ora គ្រាន់តែបើកគម្របធុងភ្លាម ឈ្នះរង្វាន់ភ្លែត។

មកដល់ពេលនេះ រង្វាន់ម៉ូតូ Honda Dream 2023 ចំនួន ៤ គ្រឿង និង ខ្សែកមាសទម្ងន់ ១ ជី ចំនួន ៤៣រង្វាន់ទៀត កំពុងរង់ចាំលោកអ្នក ហើយប្រូម៉ូសិននេះបន្តផ្ដល់ជូនរហូតដល់ថ្ងៃទី ៣០ មេសា ២០២៤។ រួសរាន់ឡើង រកជាវសាប៊ូ Ora នៅតាមទីផ្សារ ឬតូចចាប់ហួយនានាទូទាំងប្រទេស។ ប្រើសាប៊ូ Ora បានទាំងផលិតផលគុណភាពល្អ ឈ្នះទាំងរង្វាន់៕