(ភ្នំពេញ)៖ ទំនាក់ទំនងរវាងចិន និងកម្ពុជាកាន់តែជិតស្និទ្ធ និងស៊ីជម្រៅក្នុងដំណាក់កាលផ្សេងៗនៃការអភិវឌ្ឍន៍តាម «ខ្សែក្រវាត់មួយ ផ្លូវមួយ» ហើយបន្តឈានដល់កម្រិតថ្មីថែមទៀត។ ទន្ទឹមនឹងនោះ សន្ទុះនៃការអភិវឌ្ឍន៍ដ៏មានសក្ដានុពលមួយទៀតក៏កំពុងលេចចេញជារូបរាងយ៉ាងស្ងប់ស្ងាត់ផងដែរ។

បច្ចុប្បន្ននេះកម្ពុជាគឺមានសក្តានុពល ដែលអាចធ្វើឱ្យក្រុមហ៊ុន SDB (SHENGDEBAO) បាននាំយករថយន្តអគ្គិសនី DENZA មកកាន់ទីផ្សារកម្ពុជា រថយន្តអគ្គិសនី DENZA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១០ ដោយអ្នកនាំមុខគេក្នុងការរផលិតថយន្តថាមពលថ្មីរបស់ក្រុមហ៊ុន BYD និងអ្នកបង្កើតរថយន្តឥន្ធនៈរបស់ក្រុមហ៊ុន Mercedes-Benz រួមគ្នាបង្កើតឡើង។

SDB ជាក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មរថយន្តថាមពលថ្មីរបស់ប្រទេសចិន ហើយបច្ចុប្បន្នប្រតិបត្តិការជាង ២០ម៉ាក រួមមាន៖ BYD, Huawei, NIO, Li Auto, HiPhi, Xpeng ជាដើម។ ការលក់រថយន្តថាមពលថ្មីបាន ១០,០០០គ្រឿងក្នុងមួយឆ្នាំ និងបម្រើអ្នកប្រើប្រាស់ច្រើនជាង ១០០,០០០នាក់ក្នុងមួយឆ្នាំ ដែលត្រូវបានបញ្ជាក់ដោយអាជ្ញាធរឧស្សាហកម្មរបស់ប្រទេសចិន ក្រុមហ៊ុនបានជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងឧស្សាហកម្មថាមពលថ្មីរបស់ប្រទេសចិនបន្ទាប់ពីការលក់ទាក់ទងនឹងគុណភាពសេវាកម្មថែទាំ និងការពេញចិត្តរបស់អ្នកប្រើប្រាស់។

ឥឡូវនេះកម្ពុជាមាន «សក្តានុពលលើគ្រប់វិស័យ» ដោយពីមុនប្រទេសកម្ពុជាត្រូវបានគេស្គាល់ថាជា «ឋានសួគ៌នៃរថយន្តជជុះ» រថយន្តដែលអ្នកដទៃបានបោះចោលអាចហូរចូលទីផ្សាររថយន្តកម្ពុជាយ៉ាងងាយស្រួល និងក្លាយជាជម្រើសមួយក្នុងចំណោមជម្រើសរបស់ប្រជាជន។ បញ្ហាទូទៅរួមមានតម្លៃលក់ខ្ពស់ តម្លៃប្រេងខ្ពស់ មានអារម្មណ៍ការប្រើប្រាស់មិនល្អ សេវាកម្មដែលទិញហើយម្តងល្អម្តងអាក្រក់ និង «រថយន្តដែលបានដំឡើងៗវិញ» រថយន្តដែលធ្លាប់ជួបគ្រោះថ្នាក់ និងរថយន្តធ្លាប់លិចទឹក មាននៅលើទីផ្សារ។ ជាមួយគ្នានេះទីផ្សាររថយន្តប្រណិតរបស់កម្ពុជាកំពុងដើរថយក្រោយ ជាមួយតម្លៃខ្ពស់ និងសេវាកម្មក្រោយការលក់មិនល្អឥតខ្ចោះ។

ក្នុងកិច្ចសម្ភាសជាមួយលោក សុខា ដែលជាអតិថិជនទើបតែទិញរថយន្តអគ្គិសនីថ្មីមួយឆ្នាំមុន ហើយស្ថានីយ៍សាកថ្មមួយមាននៅក្បែរផ្ទះរបស់គាត់។ វាមិនត្រឹមតែជួយសន្សំការចំណាយលុយរបស់ លោក សុខា ប៉ុណ្ណោះទេ ថែមទាំងជាមធ្យោបាយ​ធ្វើ​ដំណើរ​បៃតងផង​ដែរ។ លោក​បានបន្ដ​ថា​ «​ខ្ញុំ​សូម​អំណរគុណ​យ៉ាង​ខ្លាំងដល់ប្រទេស​ចិន​​ដែលជំនួយចំពោះកម្ពុជា ​រថយន្តអគ្គិសនីថ្មីរបស់ខ្ញុំគឺជា​ម៉ាក​មកពីប្រទេស​ចិន»។​

ដើម្បីបង្កើនប្រសិទ្ធភាពទីផ្សារ ក្រុមហ៊ុន SDB នឹងផ្តោតលើការណែនាំផលិតផលប្រកបដោយគុណភាព បច្ចេកវិទ្យា សុវត្ថិភាពបំផុត ឆ្លាតវៃបំផុត និងស្ថិរភាពបំផុត មកកាន់ទីផ្សារកម្ពុជា ហើយប្តេជ្ញាឱ្យប្រជាជនកម្ពុជាប្រើប្រាស់យានយន្តថាមពលស្អាតទំនើបបំផុតរបស់ពិភពលោក ជាមួយនឹងបច្ចេកវិទ្យាថាមពលថ្មីទំនើបបំផុត និងរថយន្តដ៏ឆ្លាតវៃបំផុត វានឹងផ្លាស់ប្តូរបទពិសោធន៍នៃការធ្វើដំណើររបស់ប្រជាជនកម្ពុជាទាំងស្រុង។

អ្នកទទួលបន្ទុកក្រុមហ៊ុន SDB បាននិយាយថា «យើងចង់នាំយករថយន្តថាមពលទំនើប ជួរមុខគេ និងតម្លៃល្អបំផុតរបស់ពិភពលោកមកកម្ពុជា»។ ដោយផ្អែកលើការយល់ដឹងរបស់ខ្លួនអំពីឧស្សាហកម្មរថយន្តនៅកម្ពុជា ក្រុមហ៊ុន SDB បានដាក់បង្ហាញជាផ្លូវការនូវផលិតផលល្បីៗចំនួន ២ក្នុងដំណាក់កាលទីមួយ ហើយប្តេជ្ញានាំយកបទពិសោធន៍សេវាកម្មក្រោយការលក់ដ៏ល្អបំផុតមកកម្ពុជា។

ម៉ូដែលទី​១ គឺ Denza D9 DM-i plug-in hybrid ដែលពេលសាំងពេញ និងថ្មពេញអាចធ្វើដំណើរបានរហូតដល់ ១,០៤០គីឡូម៉ែត្រ និងប្រើតែថ្មសុទ្ធគឺអាចធ្វើដំណើរបាន ១៩០គីឡូម៉ែត្រ ដែលវាស៊ីប្រេងតិចជាងរថយន្តកម្រិតដូចគ្នានៃប្រេងឥន្ធនៈ៨០% ។ម៉ូដែលទី២ គឺ Denza D9 EV ដែលពេលប្រើថ្មសុទ្ធអាចធ្វើដំណើរបានរហូតដល់ ៦២០គីឡូម៉ែត្រ ដោយតម្លៃត្រឹមតែ ២.៩ដុល្លារអាមេរិកក្នុង ១០០ គីឡូម៉ែត្រ។

យោងតាមទិន្នន័យលក់ចុងក្រោយបំផុតដែលចេញផ្សាយដោយប្រទេសចិន ក្រុមហ៊ុន Denza បានលក់រថយន្តចំនួន ១១,៥១៥គ្រឿងនៅក្នុងប្រទេសចិន ក្នុងខែសីហា ឆ្នាំ២០២៣ ដែលជាការបង្កើតកំណត់ត្រាថ្មីមួយម្តងទៀត។ ក្នុង​ចំណោម​នោះ Denza D9 បាន​បន្ត​តំណែង​ជើង​ឯក​របស់​ខ្លួន និង​បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ផ្នែក​លក់​ក្នុង​ទីផ្សារ MPV ប្រណិត​របស់​ប្រទេស​ចិន​រយៈពេល ៨ខែ​ជាប់​គ្នា។

សម្រាប់ក្រុមហ៊ុន SDB ការ​ជ្រើសរើស​កម្ពុជា​ជា​មូលដ្ឋាន​យុទ្ធសាស្ត្រ​ដ៏​សំខាន់​សម្រាប់​ទឹកដី​បរទេស​របស់​ខ្លួន ​គឺ​មាន​សារៈសំខាន់​ខ្លាំង​និងមានន័យបំផុត។ នៅកម្ពុជានិន្នាការអភិវឌ្ឍន៍កំពុងលេចចេញជារូបរាង សេដ្ឋកិច្ចកម្ពុជាកំពុងកើនឡើង ទំនាក់ទំនងចិន-កម្ពុជា ដែលមានអាយុកាល ៦៥ឆ្នាំមានភាពជ្រាលជ្រៅ ហើយបញ្ហាទីផ្សាររថយន្តក៏ត្រូវការដោះស្រាយជាបន្ទាន់ដែរ។

យោងតាមរបាយការណ៍របស់រដ្ឋាភិបាលកម្ពុជាគ្រោងនឹងបង្កើនការប្រើប្រាស់រថយន្តអគ្គិសនី និងរថយន្តក្រុងដល់ ៤០% និងម៉ូតូអគ្គិសនីដល់ ៧០% នៅឆ្នាំ២០៥០។ ក្រុមហ៊ុនគម្រោង​វិនិយោគ​ស្ថានីយ​សាក​ថ្ម​ចំនួន​ ​២០​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០២៥ ហើយនឹងផ្តល់ជូនដោយឥតគិតថ្លៃដល់អ្នកប្រើប្រាស់ក្រុម​ដំបូងរបស់ ក្រុមហ៊ុន SDB ។

ក្រុមហ៊ុន SDB នឹងប្រើប្រាស់ការច្នៃប្រឌិត និងភាពជាអ្នកដឹកនាំផ្លាស់ប្តូរមធ្យោបាយធ្វើដំណើររបស់ប្រជាជនក្នុងប្រទេសកម្ពុជា ជំរុញបដិវត្តន៍ថាមពលស្អាត និងធ្វើការរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ជាមួយនឹងការរីកចម្រើនជាបន្តបន្ទាប់នៃទីផ្សារកម្ពុជា និងការគាំទ្រពីរដ្ឋាភិបាល ជឿជាក់ថាផលិតផល Denza D9 នឹងបន្តទទួលបានភាពជោគជ័យកាន់តែខ្លាំងនៅក្នុងទីផ្សារកម្ពុជា ដែលនឹងនាំមកនូវបទពិសោធន៍ធ្វើដំណើរកាន់តែប្រសើរដល់ប្រជាជនកម្ពុជា និងជួយកម្ពុជាឱ្យក្លាយជាប្រទេសត្រួសត្រាយផ្លូវក្នុងការធ្វើដំណើរថាមពលស្អាត។

គួរកត់សំគាល់ SDB ទទួលបានភាពជោគជ័យដ៏អស្ចារ្យនៅក្នុងប្រទេសកម្ពុជា ហើយនឹងពិចារណាលើការផ្សព្វផ្សាយផលិតផលទៅកាន់តំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ បច្ចុប្បន្ន SDB ក៏កំពុងស្វែងរកទីតាំងទីស្នាក់ការកណ្តាលនៃប្រជាជាតិអាស៊ីអាគ្នេយ៍របស់ផងដែរ៕