(ភ្នំពេញ)៖ ក្រុមហ៊ុនផ្តល់សេវាពពក ខិនវើច ក្លោដ ឯ.ក (COVERGE CLOUD CO., LTD) បានប្រកាសបោះជំហានចូលទៅក្នុងទៅក្នុងប្រទេសកម្ពុជា ដែលស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបានរៀបចំពិធីសម្ពោធបើកក្រុមហ៊ុនជាផ្លូវការនៅក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដោយប្រកាសជាផ្លូវការនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពី សិង្ហបុរី ចិន តៃវ៉ាន់ ហុងកុង និងម៉ាឡេស៊ី ដែល ខិនវើច ក្លោដ បានបើកដំណើរការបម្រើសេវាកម្មពពក។

ពិធីសម្ពោធបើកក្រុមហ៊ុនខិនវើច ក្លោដ នេះដែរបានធ្វើឡើងក្រោមវត្តមានលោកស្រី សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងពត៌មាន លោក ជាង វុត្ថា ជំនួយការក្រសួងតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក អ៊ូ មីងយ៉ាង នាយកក្រុមហ៊ុន ខិនវើច ក្លោដ ឯ.ក និងដៃគូសហការ Tencent Cloud, Alibaba Cloud, Baishan Cloud, AWS ដែលជាពិសេសបានបញ្ជូនអ្នកតំណាងពីក្រៅប្រទេសក្នុងចូលរួមព្រឹត្តការណ៍ប្រវត្តសាស្ត្ររបស់ក្រុមហ៊ុន ក្លោដ នាពេលអនាគតដែលឧស្សាហកម្មសកលនឹងផ្លាស់ប្ដូរក្នុងការប្រើប្រាស់ពពក។

នាឱកាសនោះលោកស្រី សុមេធ សុមនា បានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះបច្ចេកវិទ្យាឌីជីថលបាននឹងកំពុងដើរតួនាទីជាស្នូល និងចលករនៅក្នុងគ្រប់ទិដ្ឋភាពនៃសកម្មភាពសេដ្ឋកិច្ច និងសង្គម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យឌីជីថលនៅកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ បច្ចេកវិទ្យាពពក ក៏ជាផ្នែកមួយដ៏សំខាន់ដែលស្ថិតនៅក្នុងវិស័យឌីជីថលផងដែរ។ បច្ចេកវិទ្យាពពក ក៏ជាផ្នែកមួយនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់បរិវត្តកម្មឌីជីថល ដែលស្ថិតក្រោមយុទ្ធសាស្ត្រអាទិភាពនៃគ្រឹះ និងសសរស្តម្ភនៃការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលផងដែរ។

លោកស្រី បានបញ្ជាក់ដែរថា ការបើកដំណើរការក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាពពក (Cloud Technology) នេះ នៅក្នុងប្រទេសកម្ពុជា និងចូលរួមចំណែកក្នុងការជំរុញសន្ទុះកំណើន សេដ្ឋកិច្ចកម្ពុជា អភិវឌ្ឍធនធានមនុស្ស ផ្នែកបច្ចេកវិទ្យាឌីជីថល ស្របពេលជាមួយគ្នាផងដែរ ក៏នឹងជំរុញការប្រើប្រាស់បច្ចេកវិទ្យាពពកឱ្យកាន់តែទូលំទូលាយ និងចូលរួមចំណែកជួយពន្លឿនការធ្វើបរិវត្តកម្មឌីជីថលនៅ កម្ពុជាប្រកបដោយប្រសិទ្ធភាព ដោយមានអ្នកតំណាងភ្នាក់ងារខាងផលិតផលពពកម៉ាកធំៗ ដូចជា Google Cloud, Amazon Cloud, Huawei Cloud, Alibaba Cloud, Tencent Cloud, Baishan Cloud Azure Cloud ។

លោក អ៊ូ មីងយ៉ាង បានឱ្យដឹងដែរថា ក្រុមហ៊ុន ខិនវើច ធ្លោដ បានបង្កើតឡើងក្នុងឆ្នាំ២០២១ ជាពេលដែលព្រះរាជាណាចក្រកម្ពុជា និងពិភពលោកកំពុងតែជួបប្រទះនូវការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩ ដែលជាវិបត្តិសកលមួយបានផ្លាស់ប្តូរទាំងស្រុងនូវលំនាំធ្វើការ និងរចនាសម្ព័ន្ធសេដ្ឋកិច្ចដូចជា ការធ្វើការពីចម្ងាយ ការផ្ទុកទិន្នន័យលើ ពពក សូម្បីតែទម្លាប់នៃការរស់នៅក៏មានបំផ្លាស់ប្ដូរយ៉ាងខ្លាំងផងដែរ តម្រូវការនៃការអប់រំតាមប្រព័ន្ធអ៉ីនធឺណិត សេវាដឹកជញ្ចូន ប្រព័ន្ធបញ្ចូនមាតិការនៃការផ្សាយបន្តផ្ទាល់ សេដ្ឋកិច្ចហ្គេមកម្សាន្ត ជាដើមមាន ការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់។

លោក អ៊ូ មីងយ៉ាង​ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហការដែលតែងផ្ដល់ការគាំទ្រទៅលើបច្ចេកទេស ដែលរួមមាន Google Cloud, Tencent Cloud, Alibaba Cloud, Baishan Cloud, Amazon Cloud, Cloud Mile និង CloudFlare បច្ចុប្បន្នពួកគាត់បានរួមដៃគ្នាជាមួយ ខិនវើច ក្លោដ ដើម្បីផ្ដល់ការគាំទ្រ និងជំរុញនូវបដិវត្តន៍ និងវឌ្ឍន៍ភាពនៃនៃវិ ស័យឌីជីថលរបស់ប្រទេសកម្ពុជា តាមរយៈការបញ្ចូននូវតំណាងចូលរួមក្នុងពិធីសម្ភោធបើកក្រុមហ៊ុននេះ។

កញ្ញា Fanny នាយកគ្រប់គ្រងទូទៅ Tencent Cloud​ បានឱ្យដឹងដែរថា​ ក្រុមហ៊ុន ខិនវើច ក្លោដ បានក្លាយជាដៃគូសហការផ្លូវការរបស់ Tencent Cloud កាលពីឆ្នាំមុន ក្នុងរយៈពេលដ៏ខ្លី ត្រឹមមួយឆ្នាំជាងប៉ុណ្ណោះ ក្រុមហ៊ុនបានក្លាយជាភ្នាក់ងារបណ្តាញចែកចាយដែលមានសក្តានុពល និងរីកចម្រើនក្នុងល្បឿនលឿនបំផុត​ ដោយសារក្រុមហ៊ុន មានភាពបកបែនខ្ពស់ចំពោះស្ថានភាពនៃការផ្លាស់ប្ដូរ នៅក្នុងទីផ្សារ ។

ឥឡូវនេះ CoCloud បានចាក់ឫសយ៉ាងជ្រៅទៅក្នុងប្រទេសកម្ពុជា ក្រុមការងារជំនាញរបស់ Tencent Cloud នឹងគាំទ្រយ៉ាងពេញទំហឹងដល់លោក​ យ៉ាង ក្នុងការផ្តល់ជំនួយបច្ចេកទេសដ៏ល្អបំផុត និងផលិតផល ក្នុងតម្លៃដែលប្រកបដោយភាពប្រកួតប្រជែង ។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន COVERGE CLOUD បានប្តេជ្ញាចិត្តផ្តល់នូវគម្រោងដំណោះស្រាយបញ្ហាពពកដ៏ល្អឥតខ្ចោះ នៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ និងទូទាំងពិភពលោក ដើម្បីជំរុញការឆ្ពោះទៅរកភាពជោគជ័យរបស់អតិថិជនដែល ប្រកបដោយចីរភាព ។

នៅពេលអនាគត ក្រុមហ៊ុននឹងផ្តល់សេវាកម្មប្រឹក្សាមួយទល់នឹងមួយទៅលើស វាកម្មពពកប្រកបដោយវិជ្ជាជីវៈនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងក្រុមអ្នកបច្ចេកទេសពហុភាសាតាម ប្រព័ន្ធអ៊ីនធឺណិត២៤លើ២៤ម៉ោង រួមមានភាសាចិន អង់គ្លេស និងភាសាខ្មែរ ព្រមទាំងទទួលនូវប្រភេទប្រាក់ជាច្រើន ដូចជាដុល្លាអាមេរិក ដុល្លាតៃវ៉ាន់ លុយយ៉ន់ ដុល្លារសិង្ហបុរីជាដើម ម្យ៉ាងវិញទៀតក៏ផ្ដល់នូវ ផលិតផលរបស់ម៉ាកពពកជាច្រើន ដែលរួមមាន Amazon Cloud, Microsoft Cloud, Alibaba Cloud, Tencent Cloud, Huawei Cloud, Baishan Cloud, CloudFlare និង Akamai ជាដើម ពួកយើងនឹង ធ្វើជាមាគ៌ាជំនួយដ៏ល្អបំផុតសម្រាប់សហគ្រាសក្នុងដំណើរនៃការផ្លាស់ប្ដូរឆ្ពោះទៅរកពិភពឌីជីថល ដែលប្រកបដោយប្រសិទ្ធភាព លឿន និងមានភាពប្រកួតប្រជែងផងដែរ៕