(ភ្នំពេញ)៖ ក្រុមអត្តពលិកកីឡាវាយសីកម្ពុជា ដណ្ដើមបានមេដាយមាសដំបូង ក្នុងព្រឹត្តិការណ៍វាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ (BA Sea Regional Junior Championship) ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកានេះ លើវិញ្ញាសាវាយគូនារីអាយុក្រោម ១៧ឆ្នាំ ក្រោយយកឈ្នះក្រុមកីឡាការិនីទីម័រខាងកើត ដោយលទ្ធផល ២-០ មុននេះនៅទីលានវាយសី នៃពហុកីឡដ្ឋានជាតិមរតកតេជោ។

ក្រុមកីឡាការិនីកម្ពុជា ដែលដណ្ដើមបានមេដាយមាសដំបូងជូនជាតិ គឺមានកីឡាការិនី លឿង ម៉ាលីនិច្ច និង សុខ សុម៉ាលីតា ដែលបានយកឈ្នះក្រុមកីឡាការិនីទីម័រខាងកើត នៅវគ្គផ្ដាច់ព្រ័ត្រ គឺមានកីឡាការិនី Rihana Da Costa Oliveira និងកីឡាការិនី Maria Fatima Pinto Da Costa៕