(ឡុងដ៍)៖ កីឡាករ Jordan Ayew បានចុះកិច្ចសន្យាថ្មីជាមួយក្លិប Crystal Palace បន្តលេងរហូតដល់រហូតដល់រដូវក្តៅ ឆ្នាំ២០២៥។ នេះបើយោងតាមសារព័ត៌មាន Livescore ចេញផ្សាយនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ខ្សែប្រយុទ្ធរូបនេះបានចូលរួមជាមួយ Crystal ដោយផ្ទេរមកពីក្លិប Swansea ក្នុងលក្ខខណ្ឌខ្ចីជើង ក្នុងឆ្នាំ២០១៨ មុនពេលចុះកិច្ចសន្យាលេងជាអចិន្ត្រៃយ៍ក្នុងឆ្នាំ២០១៩ និងបានបង្ហាញខ្លួនចំនួន ១៨៦លើកគ្រប់កម្មវិធីប្រកួត។

ក្នុងពេលចុះកិច្ចសន្យាថ្មីនេះ កីឡាករអន្តរជាតិហ្គាណាបានប្រាប់គេហទំព័រក្លិបថា «ខ្លួនមានអារម្មណ៍អស្ចារ្យណាស់។ ខ្ញុំគិតថាគ្រប់គ្នាបានដឹង ថាតើខ្ញុំស្រឡាញ់ក្លិបនេះកម្រិតណា»

សូមជម្រាបថា Ayew បានលេង ១០លើកក្នុងលីគ Premier League រដូវកាលនេះ ដោយរកបាន ១គ្រាប់ ក្នុងពេលប៉ះគូប្រជែង Tottenham Hotspur កាលពីថ្ងៃសុក្រសប្តាហ៍មុន និងបញ្ជូនបាន ២គ្រាប់ផងដែរ៕