(ភ្នំពេញ)៖ ដំណឹងល្អសម្រាប់អតិថិជនដែលមានបំណងស្វែងរកប្រភេទរថយន្ត ដែលមានគុណភាពខ្ពស់ ឥលូវនេះក្រុមហ៊ុន MingYangGouJi នឹងធ្វើការដាក់តាំងបង្ហាញរថយន្តម៉ូឌែលថ្មី HONGQI នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាន់ផ្ទាល់ដី ត្រឹមតែរយៈពេល ៣ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃ៣ ដល់ថ្ងៃទី៥ ខែវិច្ឆិកា តែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន MingYangGouJi នាំចូលតែរថយន្តទំនើបៗនិងមានគុណភាពខ្ពស់ជាទំនុកចិត្តដល់អតិថិជនអ្នកប្រើប្រាស់។ បច្ចុប្បន្ននេះ ក្រុមហ៊ុនបាននាំចូលរថយន្តម៉ូឌែលថ្មីគឺ HONGQI HS3 និង HONGQI OUSADO ស៊េរីថ្មី2024 បំពាក់មកជាមួយការចនាបែបថ្មីជំនាន់ចុងក្រោយ និងបច្ចេកវិទ្យាទំនើបចុងក្រោយ។ អ្វីកាន់តែពិសេសនោះគឺតម្លៃសមរម្យ។
បន្ថែមលើសនេះ នៅមានរថយន្តជាច្រើនម៉ូដែលទៀត។ ប្រភេទសាំងមានដូចជា HS5,HS7,HQ9 ចំពោះរថយន្តប្រភេទអគ្គិសនីមានដូចជា E-QM5, E-HS9។រាល់រថយន្តទាំងអស់ដែលបានទិញពីក្រុមហ៊ុនគឺមានការធានាជូនសម្រាប់រថយន្តសាំងធានា 5ឆ្នាំឬ150,000គីឡូម៉ែត្រ និងហ្រ្វីប្តូប្រេងម៉ាស៊ីន 4ឆ្នាំឬ 100,000គីឡូម៉ែត្រ។

រថយន្តនេះបានរចនាឡើងនូវរូបរាងស្រស់សង្ហាបែបសម័យទំនើបនិងជាពិសេសបានបន្ថែមបច្ចេកវិទ្យាចុងក្រោយដែលរថយន្តជំនាន់មុនមិនធ្លាប់មាននោះគឺកាំមេរ៉ា 540ដឺក្រេដែលមានសម្ថភាពអាចមើលព័ត៌មានជុំវិញ និងបាតក្រោមរបស់រថយន្តបានច្បាស់ល្អ។ រថយន្តបែប luxury Compact SUVដោយមានការរចនាផ្នែកខាងក្រៅ វាពិតជាមានភាពទាក់ទាញយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងរថយន្តដទៃ ដែលមានភាពប្រហាក់ប្រហែលគ្នា។

HONGQI HS3 ត្រូវបានបំពាក់ដោយកម្លាំងម៉ាស៊ីន1.5T ដែលបន្ថែមកម្លាំងដោយTurbocharge។ រថយន្តនេះ ដំណើរការដោយ 4ម៉ាស៊ីននិងផលិតកម្លាំងសេះបានរហូតដល់168Hp។ ការរចនាបណ្តុំចង្ក្រៀងមុខជារាងអក្សរC ដែលមើលទៅកាន់តែភាពទាក់ទាញដែលស៊ីគ្នាទៅនឹងបណ្តុំចង្ក្រៀងកាត់អាប់។ លើសពីនេះទៀត ក៏មានបំពាក់នូវប្រព័ន្ធសែនស័រសុវត្តិភាព8គ្រាប់ជូនអ្នកបើកបរទៀតផង។

ផ្នែកខាងក្នុងវិញចង្កូតមានបែងចែកជា 3ផ្នែករាបស្មើរ។ បន្ទះឧបករណ៍LCDមានទំហំធំគឺ 12.3អ៊ីញ និងអេក្រង់បញ្ឈរបញ្ជាកណ្តាលមានទំហំ 12.6អ៊ីញ។ សម្រាប់ Option ខាងក្នុងអាស្រ័យទៅលើម៉ូដែលនីមួយៗ។ លក្ខណ:ពិសេសនៃអប់សិនខាងក្នុងអាចកំណត់ពន្លឺ ឬផ្លាស់ប្តូរពណ៌បាន 253ពណ៌។ រថយន្តដ៏ស្រស់ស្អាតនេះ នាំចូលមកដល់ប្រទេសកម្ពុជានាពេលថ្មីៗបើធៀបនឹងរថយន្តផ្សេងៗក៏ដោយប៉ុន្តែរថយន្ត OUSADO2.0T មួយនេះ ហាក់ដូចជាមានការគ្រាំទ្រខ្លាំងមែនទែនពីអតិថិជនគឺដោយសារតែរថយន្តស៊េរីថ្មី 2024មួយនេះ ត្រូវបានបំពាក់មកជាមួយនូវបច្ចេកវិទ្យានើបៗដ៏សម្បូរបែបជាច្រើនដូចជាប្រព័ន្ធ ESP(ទប់លំនឹងការពារក្រឡាប់), ប្រព័ន្ធABS(ហ្រ្វាំABS), ប្រព័ន្ធFCW(ប្រាប់ពីឧបសគ្គនៅខាងមុខ) ប្រព័ន្ធAEB(ចាប់ហ្រ្វាំបន្ទាន់) នឹងប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗទៀតរួមទាំងទម្ងន់ 2.8តោន ធ្វើអោយរថយន្តកាន់តែមានលំនឹងល្អប្រសើរ និង សុវត្ថិភាពដល់អ្នកបើកបរ។

មានការឌីហ្សាញផ្នែកខាងក្នុងរឹតតែអស្ចារ្យជាមួយកៅអីស្បែកមានគុណភាពខ្ពស់មិនចាញ់រយន្តម៉ាកយេហោល្បីៗឡើយ។ ជាពិសេសអេក្រង់បញ្ជាកណ្តាល LCD ទំហំ 12.6 inches ជួយសម្រួលដល់ការភ្ជាប់ដោយស្វ័យប្រវត្តិ និងរហ័សទៅកាន់ឧបករណ៍ CarPlay និង Android សម្រាប់ការធ្វើដំណើរប្រកបដោយភាពរីករាយនិងផ្ទាល់ខ្លួន។ ខាំមេរ៉ា 360ដឺក្រេ ដែលអាចមើលជុំវិញឡានបានយ៉ាងច្បាស់ដែលជាលក្ខណ: 3Dបូកផ្សំ និង Camera recorder ដែលអាចចាប់យកពត៍មានបានច្បាស់ល្អ។ កាន់តែពិសេសជាងនោះ គឺមានSensor ចំនួន 8គ្រាប់ហើយខាងក្នុងរថយន្តមានភាពធំទូលាយអាចផ្ទុកបាន 6ទៅ 7នាក់ អ្វីដែលពិសេស គឺមានវាបានបំពាក់មកនូវ Speaker DYNAUDIO ចំនួន 12គ្រាប់ មានសំលេងពីរោះដូចក្នុងរោងកុន។

ក្រុមហ៊ុនមិនត្រឹមតែផ្គត់ផ្គង់រថយន្តតែម៉្យាងនោះទេ គឺរួមមានសេវ៉ាកម្មជួសជុលរថយន្តHONGQI និងរថយន្តម៉ាកយេហោដទៃជាច្រើនទៀតដូចជារថយន្តទំនើបMercedes-Benz, BMW, and Land Rover រួមទាំងផលិតផល Japan និង Germany។ ទំនុកចិត្តខ្ពស់ និងរហ័សទាន់ចិត្តជាមួយក្រុមជាងដែលមានបទពិសោធន៍យូឆ្នាំ និងផ្គត់ផ្គង់គ្រឿងបន្លាស់ថ្មី100%។

បច្ចុប្បន្ន Ming Yang Guo Ji Automotive មាន3សាខាកំពុងដំណើរការក្នុងប្រទេសកម្ពុជា។

សាខាធំទី1 នៅរាជធានីភ្នំពេញដែលមានជាមួយមជ្ឈមណ្ឌលសេវាកម្មជួសជុលនិងគ្រឿងបន្លាស់ Service Center ថែមទៀតផង រួមមាន៖

* សាខាទី1៖ ផ្លូវ105, Toul Sangke, Kan RusseyKeo,Phnom Penh
* សាខាទី2៖ ផ្លូវ115. Prince Plaza, Prince International Plaza, Russian Avenue Tel: 099 222 066 Chinese 078 335 502 Khmer
* សាខាទី3៖ Sihanouk Ville Branch Address: Below Xiaolongkan, Thou 2 District, SihanoukvilleTel: 0186016888 ៕