(ភ្នំពេញ)៖ ក្នុងនាមជាម្ចាស់ឧបត្ថម្ភតែមួយគត់របស់មហាព្រឹត្តិការណ៍ «WURKZ សេនាគុនខ្មែរពិភពលោក» ភេសជ្ជៈប៉ូវកម្លាំង វើក បានទទួលស្វាគមន៍ស្តេចប្រដាល់ភូមា ដាវ លីដុច យ៉ាងកក់ក្តៅនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយយករថយន្តទំនើប Rolls Royce ទៅទទួលកីឡាកររូបនេះ ព្រមទាំងគ្រួសារ និងគ្រូបង្វឹក ហើយថែមទាំងផ្តល់ជូនការស្នាក់នៅលំដាប់អន្តរជាតិ នៅសណ្ឋាគារផ្កាយ ៥ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

មិនតែប៉ុណ្ណោះ ភេសជ្ជៈប៉ូវកម្លាំង វើក ក៏បានយករថយន្តទំនើប Rolls Royce ទៅទទួលកំពូលកីឡាករគុនខ្មែរ ព្រំ សំណាង មកស្នាក់នៅសណ្ឋាគារផ្កាយ ៥ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដូចគ្នាក្នុងអំឡុងពេលការប្រកួត។

ស្តេចប្រដាល់ភូមា ដាវ លីដុច និងកីឡាករគុនខ្មែរជួរមុខជាច្រើននាក់នឹងចូលរួមសន្និសីទសារព័ត៌មានរបស់មហាព្រឹត្តិការណ៍ «WURKZ សេនាគុនខ្មែរពិភពលោក» នៅថ្ងៃទី៤ ខាងមុខនេះចាប់ពីម៉ោង ២រសៀល ហើយការប្រកួតនឹងប្រព្រឹត្តឡើងនៅថ្ងៃទី៥ ចាប់ពីម៉ោង ៤ល្ងាចតទៅ។

ចូលរួមព្រឹត្តិការណ៍ទាំងពីរខាងលើដោយសេរី នៅផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គា ម៉ល៕

ឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង វើក តែមួយគត់!
WURKZ បង្កើនថាមពលឥតឈប់ឈរ!