(ភ្នំពេញ)៖ ធ្មេចៗបើកៗរយៈពេល១ខែកន្លងផុតទៅ ហើយក៏ជាពេលវេលារំជើបរំជួលដែលអតិថិជន របស់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល រងចាំក៏បានខិតមកដល់ គឺកម្មវិធីចាប់រង្វាន់រកអតិថិជនដែលមានសំណាង ទទួលបានទូរស័ព្ទ iPhone 15 Pro Max ដំបូងគេបង្អស់ និងរង្វាន់ជាច្រើនទៀត។ តើអតិថិជនរូបណាទៅដែលមានសំណាងនៅថ្ងៃស្អែកនេះ?

បន្ទាប់ពីទទួលបានភាពរីករាយពីការដើរទិញទំនិញយ៉ាងសំបូរបែបនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលជាបណ្ដុំនៃប្រេនម៉ាកល្បីៗទាំងអន្តរជាតិ និងសកលលោក ជាមួយបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាភោជនីយដ្ឋានអន្តរជាតិ និងទំនិញរួមជាមួយសេវាកម្មជាច្រើនរួចមកហើយនោះ អតិថិជនជាច្រើន ទទួលបានការផ្ដល់ជូនកាតកោសផ្សងសំណាង កោសភ្លាមឈ្នះភ្លាម ដោយមិនរងចាំយូរ ដោយគ្រាន់តែចំណាយចាប់ពី ៥០ ដុល្លារ ឡើងទៅតែប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណឹងទេនៅថ្ងៃស្អែកនេះ រាល់ចុងសន្លឹកដែលបានកោសឈ្នះរង្វាន់និងបានបំពេញឈ្មោះហើយនោះនឹងមានការចាប់រង្វាន់រក អតិថិជនដែលមានសំណាងជាង ៥០រូប ដែលរង្វាន់មានដូចជា ទូរស័ព្ទ iPhone 15 Pro Max, ទូរទឹកកក និងរង្វាន់ផ្សេងៗជាច្រើនទៀត។

ជឿអត់! ថាអ្នកអាចជាម្នាក់ក្នុងចំណោមអតិថិជនដែលមានសំណាងឈ្នះរង្វាន់ ដ៏មានតម្លៃនេះដែរឬទេ? ដូចនេះ កុំភ្លេចតាមដានទាំងអស់គ្នាតាមរយៈការឡាយបន្តផ្ទាល់នៅលើគេហទំព័រផ្លូវការផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ឬមកមើលផ្ទាល់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាន់ផ្ទាល់ដីថ្ងៃស្អែកនេះ៕

ទំនាក់ទំនងជួលទីតាំងសម្រាប់រៀបចំកម្មវិធីនានា នៅផ្សារទំនើប ជីប ម៉ុង ទាំងបីសាខា៖

* លេខទូរស័ព្ទ៖ 066 401 222
* តេលេក្រាម៖ 066 401 222 (@AmKeolong)
* អ៉ីមែល៖ [email protected]

ទំនាក់ទំនងសម្រាប់ការជួលទីតាំងហាង សូមទំនាក់ទំនងទៅកាន់លេខ៖

* លេខទូរស័ព្ទ៖ 093 922 888/ 085 922 888/ 066 922 888(ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល)
* លេខទូរស័ព្ទ៖ 090 558 822 (ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល)
* លេខទូរស័ព្ទ៖ 067 666 248 (ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល)
* តេលេក្រាម ជីប ម៉ុង រីថែល: https://t.me/Chipmongretails