(ឡុងដ៏)៖ ការប្រកួតពានរង្វាន់ EFL Cup 2023-24 នៅពេលនេះបានឈានដល់វគ្គ ៨ក្រុមហើយ ក្នុងនោះក្រុមសារិកាព្រៃ Newcastle United ដែលជាក្រុមរងជើងឯករដូវកាលមុននោះ ពេលនេះធ្វើបានយ៉ាងល្អដោយបំបាក់ក្រុមការពារតំណែងជើងឯករដូវកាល Manchester United ៣-០ មិនឲ្យតដៃរួមក្នុងប្រកួតដែលធ្វើឡើងនៅ Old Trafford ។

Newcastle ត្រូវជួបក្រុមតោខៀវ Chelsea ដែលជាក្រុមបានទម្លាក់កូឡាបក្រហម Blackburn Rovers ២-០ ជាមួយគ្នានោះ Liverpool ក៏បានយកឈ្នះក្រុម Bournemouth ២-១ ដោយមកជួបក្រុម West Ham United ក្រោយបានយកឈ្នះ Arsenal ៣-១ ហើយក្រុម Fulham ជួបក្រុម Everton ដែលសុទ្ធតែជាក្រុមមកពីលីគកំពូលដូចគ្នា ដ្បិតក្រុមលីគលំដាប់ទី៣ Port Vale ប៉ះ Middlesbrough ជាក្រុមស្ថិតក្នុងលីគទី២ ជាមួយការប្រកួតវគ្គ ៨ក្រុមនេះ និងធ្វើឡើងនៅខែធ្នូ ឆ្នាំ២០២៣។

ស្ថិតក្នុងការប្រកួតរវាង Newcastle ដែលយកឈ្នះក្រុមជើងឯក ៦សម័យកាលនៃពាន EFL Cup ( Man United សម្រាប់ការស៊ុតបាន ៣គ្រាប់នេះ ធ្វើបានដោយកីឡាករ Almiron, Lewis Hall និង Joe Willock ក្នុងជំនួបក្រុមម្ចាស់ផ្ទះមានដល់ទៅ ៦១ភាគរយនៃគ្រប់គ្រងបាល់លើទីលាន ខណៈក្រុមដឹកនាំដោយលោក Eddie Howe ធ្វើបានតែ ៣៩ភាគរយប៉ុណ្ណោះ តែអាចមានឱកាស៊ុតចំទីចំនួន ៥លើកនិងសម្រេចលទ្ធផល ៣គ្រាប់យកជ័យជម្នះ។

តាមរយៈលទ្ធផលនេះ ក្រុម Newcastle United ក្លាយជាក្រុមដំបូងដែលបានទម្លាក់ក្រុមលំដាប់ខ្លាំងស្ថិតក្នុងទីក្រុង Manchester ដល់ទៅ ២ក្រុមមាន Manchester City និង Manchester United នាrដូវកាល ២០២៣-២៤នេះ ហើយនេះជាការយកឈ្នះ ២លើកជាប់គ្នាជាថ្មីម្តងទៀត ទៅលើក្រុម Manchester United គិតចាប់តាំងពីឆ្នាំ១៩៧២។

ហើយនេះជាការសងសឹកមកវិញរបស់ Newcastle ដោយបានដាក់ជាសម្ពាធជាខ្លាំងទៅកាន់អ្នកចាត់ការ Erik ten Hag ក្នុងការបរាជ័យនេះ ខណៈជាជ័យជម្នះដ៍អស្ចារ្យរបស់ក្រុមសារិកាព្រៃ នៃការលេងក្រៅទឹកដីយកឈ្នះបិសាចក្រហម ក្រោយរយៈពេល ៩៣ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៣០ ដែលពួកគេធ្លាប់យកឈ្នះលទ្ធផល ៧-៤ នៅកីឡដ្ឋាន Old Trafford៕