(ភ្នំពេញ)៖ សិស្សានុសិស្សឆ្នើម ១៥ រូប នៃសាលាអន្តរជាតិ ស៉ី អាយ អេ ហ្វឺសត៍ អមដំណើរដោយលោកគ្រូ ប៉ែន សុផល នាយកប្រតិបត្តិចំណេះទូទៅខ្មែរប្រចាំសាខាច្បារអំពៅ និងមាតាបិតា អ្នកអាណាព្យាបាលសិស្សបានធ្វើ ដំណើរចាកចេញពីព្រះរាជាណាចក្រកម្ពុជាហើយ កាលពីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នេះ ដើម្បីទៅចូលរួមក្នុងកម្មវិធី «ប្រកួតពានរង្វាន់បញ្ញាវន្តពិភពលោកវគ្គដណ្ដើមពានរង្វាន់ (the Tournament of Champions of the World Scholars’ Cup 2023)» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យយ៉េល សហរដ្ឋអាមេរិក។

គណៈគ្រប់គ្រងសាលាអន្តរជាតិ ស៉ី អាយ អេ ហ្វឺសត៍ ពិតជាមានមោទនភាពយ៉ាងក្រៃលែងដែល សិស្សានុសិស្សរបស់សាលាទទួលបានឱកាសល្អៗចូលរួមក្នុងវេទិកាលំដាប់ពិភពលោកមួយនេះ ហើយតែងតែ នាំយកនូវភាពជោគជ័យយ៉ាងត្រចះត្រចង់ជូនដល់មាតាបិតា ព្រមទាំងសហគមន៍សាលាទាំងមូល ក្នុងពេល កន្លងមក។

គណៈគ្រប់គ្រងសាលា បានថ្លែងអំណរគុណដល់មាតាបិតាសិស្ស លោកគ្រូ អ្នកគ្រូ ដែលតែងគាំទ្រនូវ រាល់សកម្មភាពរបស់សាលា និងជំរុញសិស្សានុសិស្សរបស់យើងឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់។

គណៈគ្រប់គ្រងសាលា បានជូនពរប្អូនៗសិស្សានុសិស្ស លោកគ្រូអមដំណើរ និងមាតាបិតាសិស្សទាំងអស់ ទទួលបាននូវសេចក្ដីសុខ សុវត្ថិភាពក្នុងការធ្វើដំណើរ ព្រមទាំងទទួលបានលទ្ធផលជាផ្លែផ្កាពីការប្រកួតវគ្គដណ្ដើមពានរង្វាន់ ក្នុងកម្មវិធី ពានរង្វាន់បញ្ញាវន្តពិភពលោក។

សាលានឹងធ្វើបច្ចុប្បន្នភាពលទ្ធផល នៃការប្រកួតនេះជាបន្តទៀត ជូនដល់សហគមន៍សាលាឱ្យបានជ្រាបនៅពេលការប្រកួតត្រូវបានបញ្ចប់៕