(ភ្នំពេញ)៖ ABA ដែលជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា មានមោទនភាពដែលបានចូលរួមជា Diamond Sponsor ក្នុងព្រឹត្តិការណ៍ជិះកង់របស់សមាគមធនាគារនៅកម្ពុជា (Bankers' Cycling 2023) ដែលព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅក្នុងខេត្តព្រះសីហនុ។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំដោយសហព័ន្ធកីឡាទោចក្រយានកម្ពុជា គាំទ្រដោយធនាគារជាតិនៃកម្ពុជា និងសមាគមធនាគារនៅកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយអំពីនិរន្ដរភាព និងសាមគ្គីភាពនៃវិស័យធនាគារ និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។ ក្រៅពីចូលរួមឧបត្ថម្ភក្នុងកម្មវិធីនេះធនាគារ ABA ក៏បានចាត់ក្រុមការងាររបស់ខ្លួន មកដល់ទីតាំងផ្ទាល់ ដើម្បីជួយបើកគណនីរហ័សជូនអ្នកចូលរួម ព្រមទាំងមានការលេងហ្គេមយករង្វាន់ជាច្រើនផងដែរ។

ព្រឹត្តិការណ៍ Bankers' Cycling 2023 មានអ្នកចូលរួមយ៉ាងច្រើនមកពីវិស័យធនាគារ ព្រមទាំងភាគីពាក់ព័ន្ធ និងសាធារណជន។ ធនាគារ ABA ជឿជាក់ថា ព្រឹត្តិការណ៍បានបញ្ចប់ដោយជោគជ័យ ហើយសូមថ្លែងអំណរគុណដល់អ្នករៀបចំកម្មវិធី និងអ្នកចូលរួមទាំងអស់៕