(ភ្នំពេញ)៖ ការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ និងរៀបចំធ្វើចាប់ពីថ្ងៃទី១៥-១៧ ខែធ្នូខាងមុននេះ នៅតាមឆ្នេរលេងទឹក ខេត្តកែប ដែលមានប្រកួតប្រជែងលើ ៤វិញ្ញាសា, នេះបើយោងតាមសេចក្តីប្រកាសរបស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានឲ្យដឹងនាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។

សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា សូមជម្រាបជូនដំណឹងដល់ក្លិប-សមាគម និងសាធារណជនស្នេហាវិស័យកីឡាឲ្យបានជប្រាបថា ក្រោមគម្រោងថវិកាគាំទ្រប្រចាំឆ្នាំ២០២៣ របស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿនការអភិវឌ្ឍកីឡាជាតិ សហបព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា សហការជាមួយសាលាខេត្តកែប រៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣។

ជាមួយការទទួលពាក្យចូលរួម សហបព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានបញ្ជាក់ថា និងធ្វើការទទួលចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការសហព័ន្ធ (អាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា)៕