(បរទេស)៖ កម្មវិធីចែករំលែកវីដេអូអនឡាញ និងប្រព័ន្ធផ្សព្វផ្សាយសង្គម YouTube បានដាក់ចេញមុខងារហាមឃាត់ការផ្សាយពាណិជ្ជកម្ម (Ads) នៅទូទាំងប្រទេសហើយ ដោយតម្រូវឱ្យអ្នកប្រើប្រាស់បង់ប្រាក់ដើម្បីទទួលបានមុខងារថ្មីនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ត្រឡប់ទៅខែមិថុនា Google ដែលជាក្រុមហ៊ុនមេរបស់ YouTube បានធ្វើតេស្ដសាកល្បងនូវមុខងារថ្មីមួយ ដែលមិនអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចូលប្រើជម្រើសកម្មវិធីបិទ Ads ផ្ទាំងពាណិជ្ជកម្ម នៅអំឡុងពេលទស្សនាវីដេអូនៅលើ YouTube នោះទេ។ ប៉ុន្តែក្រោយការសាកល្បងមួយរយៈ ពេលនេះ YouTube បានធ្វើការប្រកាសជាផ្លូវការហើយ ថាខ្លួនកំពុងបើកដំណើរការហាមឃាត់ Ads ផ្ទាំងពាណិជ្ជកម្មនោះដល់អ្នកប្រើប្រាស់នៅទូទាំងប្រទេស ដោយតម្រូវឱ្យអ្នកប្រើប្រាស់បង់ប្រាក់ប្រើសេវាកម្ម YouTube Premium ប្រសិនបើចង់ទស្សនាវីដេអូដោយគ្មានផ្ទាំងពាណិជ្ជកម្មរំខាន។

តាមការប្រកាសនេះទាំងអ្នកកំពុងប្រើប្រាស់ នឹងអ្នកដែលទើបចូលប្រើប្រាស់កម្មវិធីបិទ Ads ផ្ទាំងពាណិជ្ជកម្ម នឹងបានឃើញសារមួយផ្ទាំងលោតនៅលើ YouTube ដែលមានពីជម្រើសគឺជម្រើស ទទួលយកផ្ទាំងផ្សាយពាណិជ្ជកកម្ម និងជម្រើសរុញទៅកាន់គណនី YouTube Premium។ តែយ៉ាងណាចំពោះតម្លៃគណនី Premium នេះ ខាង YouTube នៅមិនទាន់បញ្ជាក់នៅឡើយនោះទេ៕