(ភ្នំពេញ)៖ ក្រុមហ៊ុន GANZBERG ជាម្ចាស់ឧបត្ថម្ភធំ និងផ្ដល់កាដូយក្ស ឡានខ្លាញ់គោ១គ្រឿង ដល់ព្រឹត្តិការណ៍គុនខ្មែរឆ្លងទ្វីបទៅប្រទេសអូស្ត្រាលី បញ្ជាក់ថា ក្រុមហ៊ុន GANZBERG មិនមែនចេះតែនិយាយលើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោកលេងៗទេ គឺទៅតាមការបញ្ជាក់ពីស្ថាប័ន គុនខ្មែរ Super Fight បានសហការជាមួយ Best of Best រៀបចំព្រឹត្តិការណ៍ការប្រកួតគុនខ្មែរនៅប្រទេសអូស្រ្តាលីនេះ ថាព្រឹត្តិការណ៍នេះ មិនត្រឹមតែផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV នោះទេ និងមានផ្សាយពីស្ថានប័នទូរទស្សន៍អន្តរជាតិកម្រិតពិភពលោក FOX SPORT ដែលផ្សព្វផ្សាយពីកីឡាលើសកលលោក ហើយវាជាប្រវត្តិសាស្ត្រលើកដំបូងសម្រាប់គុនខ្មែរផ្សព្វផ្សាយលើស្ថានប័នទូរទស្សន៍អន្តរជាតិ FOX SPORT។

មួយវិញទៀត វិញ្ញាសារការដណ្តើមឡាន គឺសំរាប់គូដណ្តើមខ្សែក្រវាត់ កីឡាករគុនខ្មែរទាំងបីរូប ជង្គង់ពិឃាត អេ អាំម៉ារីនភូថង គ្រូសិល្ប៍កម្ចាត់ខ្មោច លន បញ្ញា និង ក្របីព្រៃ ពេជ្រ សម្បត្តិ ក្នុងលក្ខន្តិកៈដណ្តើមឡាន តម្រូវអោយកីឡាករគុនខ្មែរ រូបណាដែលទទួលបានជ័យជំនះ ដោយផ្តួលដៃគូសន្លប់ ឬបោះបង់ការប្រកួត ក្នុងរយៈពេលខ្លីរហ័សជាងគេ និងទទួលបាន កាដូយក្សពី GANZBERG ឡាន Pick Up ខ្លាញ់គោ ១គ្រឿងភ្លាម។

បន្ថែមពីលើនេះ ក្រុមហ៊ុន GANZBERG ក៏ផ្តល់ម៉ូតូស៊េរីថ្មី ១គ្រឿង សំរាប់គូគុនខ្មែរ មិត្តភាពអន្តរជាតិទាំងពីររូប ដំរីយោលដៃ ពេជ្រ ប៊ុនសិទ្ធ និងអ្នកលេងក្បាច់ជំនាន់ថ្មី គឿម សុវណ្ណគីម ក្នុងលក្ខន្តិកៈដូចវិញ្ញាសារដណ្តើមឡានផងដែរ។ ការប្រកួតខិតជិតមកដល់ហើយ នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាល MALVERN TOWN HALL ទីក្រុងមែលបន និងមានការផ្សាយផ្ទាល់ លើកញ្ចក់ទូរទស្សន៍ BTV និងលើទំព័រហ្វេសប៊ុក Ganzberg Beer និង Page គុនខ្មែរ ជាច្រើន ចាប់ពីម៉ោង ១១៖០០នាទីព្រឹកតទៅ ផ្សាយផ្ទាល់ពីប្រទេសអូស្ត្រាលី។​ បន្ថែមពីលើនេះទៀតក្រុមហ៊ុន GANZBERG បានរៀបចំ អេក្រង់យក្សនៅផ្សារ K-Mall ដើម្បីអ្នកស្រលាញ់គុនខ្មែរ និងប្រជាជនខ្មែរ ចូលរួមស្រែកហ៊ោផ្ទាល់ ផ្តល់កំលាំងចិត្តទាំងអស់គ្នា សូមចូលរួមលើកទឹកចិត្តដល់កីឡាករគុនខ្មែរយើង អោយទទួលបានជ័យជំនះគ្រប់ៗគ្នា ដណ្តើមខ្សែក្រវាត់កម្រិតពិភពលោក ដើម្បីជូនជាតិយើងផង។

Ganzberg លើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក!! ស្រលាញ់គុនខ្មែរ ស្រលាញ់ Ganzberg!!៕