(ភ្នំពេញ)៖ កាន់តែអស្ចារ្យ និងពិសេសជាងមុនសម្រាប់អតិថិជនទាំងអស់នៃ បុរី មេគង្គ លែន ដែលពេលថ្មីៗនេះ បុរី បានបើកលក់នូវ វីឡាកូនកាត់មួយប្រភេទទៀត គឺ វីឡាកូនកាត់ដែលមានកម្ពស់ពីរជាន់ សម្រាប់គម្រោងធំទី៣ មេគង្គ ស៊ីធី ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦A ហួសស្ពាន ទី១០ ប្រមាណ ១៥០ម៉ែត្រ ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយនិយាយពីតម្លៃវិញ សម្រាប់អ្នកដែលចង់បានផ្ទះតម្លៃក្រោម ១០ម៉ឺនដុល្លារ ដឹងតែត្រូវចិត្តតែម្តង។

វីឡាកូនកាត់ប្រភេទថ្មីនេះ គឺមានម៉ូតដូចទៅនឹងវីឡាកូនកាត់អ៊ីចឹងដែរ គឺខុសគ្នាត្រង់តែមួយ កម្ពស់ ៣ជាន់ ហើយវីឡាកូនកាត់ប្រភេទថ្មី មួយនេះមានកម្ពស់ ២ជាន់ មាន២បន្ទប់គេង និងមាន៣បន្ទប់ទឹក អាចរស់នៅបានសម្រាប់សមាជិក២ ទៅ៤នាក់ ។ បើនិយាយពីតម្លៃ វិញត្រឹមតែជាង ៨ម៉ឺនដុល្លារតែប៉ុណ្ណោះ ហើយសម្រាប់ការបង់ប្រចាំខែ គឺចំណាយត្រឹមតែជាង២០០ដុល្លា ឥតការប្រាក់រហូតដល់ទៅ៣៦ខែ បើធៀបនឹងការចំណាយប្រចាំខែផ្សេងៗ ក្នុងពេលបច្ចុប្បន្នគឺពិតជាតិចខ្លាំងមែនទែន។

ដូច្នេះហើយ សម្រាប់បងប្អូនណាដែលកំពុងតែស្វែងរកលំនៅឋានផ្ទាល់ខ្លួន មានតម្លៃ សមរម្យ និងការបង់ប្រចាំខែតិច អាចពិចារណាទៅលើ ផ្ទះវីឡាកូនកាត់ប្រភេទថ្មី របស់បុរី មេគង្គ លែន មួយនេះបាន ព្រោះទាំងម៉ូតផ្ទះស្អាត ទាំងគុណភាពសំណង់ ទាំងទីតាំងល្អនៅជាប់នឹងផ្លូវជាតិលេខ ៦A ភាពស្របច្បាប់នៃគម្រោង ជាពិសេស បុរី មេគង្គ លែន គឺជាបុរី មួយដែលជាអ្នកអភិវឌ្ឍលំនៅឋាន គួរជាទីទុកចិត្តមួយក្នុងប្រទេសកម្ពុជា ដែលតែងតែផ្តល់ទំនុកចិត្តដល់អតិថិជន តាំងពីគម្រោងទី១ 𝐓𝐡𝐞 𝐌𝐞𝐤𝐨𝐧𝐠 𝐑𝐨𝐲𝐚𝐥 ដែលបង្កើតឡើងតាំងពីឆ្នាំ ២០១៤មកម្លេះ។

សម្រាប់បងប្អូន ដែលមានចំណាប់អារម្មណ៍សូម ទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម តាមរយៈលេខទូរស័ព្ទ៖ ០៦១ ៩៥៥ ៩៩៩ ឆាតសួរព័ត៌មាន: t.me/MekongLand_Hotline ទីតាំង: shorturl.at/juFP7៕