(ភ្នំពេញ)៖ កាន់តែអស្ចារ្យ! ម្ចាស់ឧបត្ថម្ភមហាព្រឹត្តិការណ៍ «WURKZ សេនាគុនខ្មែរពិភពលោក» តែមួយគត់គឺ ភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសជាសាធារណៈនឹងផ្តល់ការជិះ Helicopter តម្លៃជាង ៧លានដុល្លារ របស់ ជីប ម៉ុង ដើម្បីទស្សនាទេសភាពពីលើទីក្រុងភ្នំពេញ ការទទួលទានអាហារ និងការស្នាក់សណ្ឋាគារលំដាប់ផ្កាយ៥ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ជូនដល់កីឡាករ ព្រំ សំណាង ព្រមទាំងគ្រួសារ ក្នុងលក្ខខណ្ឌ ព្រំ សំណាង យកឈ្នះការប្រកួតជាមួយស្តេចប្រដាល់ ភូមា និងយកខ្សែក្រវាត់ជូនប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថាភេសជ្ជៈប៉ូវកម្លាំង វើក នឹងមានមហាព្រឹត្តិការណ៍ពីរធំៗនៅថ្ងៃទី៤ ខែវិច្ឆិកា ខាងមុខនេះ នៅផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គា ម៉ល ចាប់ពីម៉ោង ២រសៀលទៅ៖

១៖ ការរៀបចំសន្និសីទសារព័ត៌មានសម្រាប់មហាព្រឹត្តិការណ៍ «WURKZ សេនាគុនខ្មែរពិភពលោក»
២៖ និង ការប្រគំតន្រ្តីដ៏ធំសម្បើមពីតារាចម្រៀងដែលកំពុងបោះឈ្មោះ និងបោះសម្លេងប្រចាំផលិតកម្ម ថោន។

រីឯថ្ងៃប្រកួតលើសង្វៀននៃមហាព្រឹត្តិការណ៍ «WURKZ សេនាគុនខ្មែរពិភពលោក» នឹងប្រព្រឹត្តឡើងនៅថ្ងៃទី៥ ខែវិច្ឆិកា នៅនៅដីឡូតិ៍ទល់មុខផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គា ម៉ល ចាប់ពីម៉ោង ៧ល្ងាចតទៅ៕

បងប្អូនអាចទស្សនាការមានផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុកផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំង វើក និង Town Full HDTV៖
WURKZ: https://www.facebook.com/WurkzCambodia
Town Full HDTV: https://www.facebook.com/towntvcambodia
ឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង វើក តែមួយគត់! វើក បង្កើនថាមពលឥតឈប់ឈរ!